វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា ជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ ប្រសាទព្រះគោ ដួលស្ទើរទាំងស្រុង
ការិយាល័យផ្សព្វផ្សយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២ របស់ប្រាសាទព្រះគោដែលរងការខួចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។
ការិយាល័យផ្សព្វផ្សាយ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចការជួសជុលនេះ ត្រូវបានក្រុមអ្នកបច្ចេកទេស ប្រមូលនូវបំណែកថ្មភក់ និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។
ការជួលជុលលនេះ គឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត។
គួរបញ្ជាក់ថា ប្រាសាទព្រះគោមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ នៃភាគខាងកើតពីទីក្រុងសៀមរាប ហើយស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ ប៉ុន្តែសព្វថ្ងៃស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៃតំបន់រលួស។ ប្រាសាទព្រះគោជាប្រាសាទមួយស្ថិតនៅចន្លោះបា្រសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង។
ប្រាសាទព្រះគោ ត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថា ប្រាសាទព្រះគោ ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថា ស្រីបរមេស្វរៈ ជាភាសាសំស្ក្រឹត។ ប្រាសាទព្រះគោ ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា ព្រមទាំងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ បុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសី៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត