វប្បធម៌ ជំនឿ
យល់សប្តិឃើញឈាម និងបាក់ធ្មេញ អត្ថន័យមិនអាក្រក់ដូចគិតទេ
ប្រជាជនមួយចំនួន ជាប់មកជាមួយនូវផ្នត់គំនិតអវិជ្ជមាន រាល់ពេលដែលយល់សប្តិឃើញឈាម ឬឃើញខ្លួនឯងបាក់ធ្មេញ ព្រោះគេចាត់ទុកវាជាសំណាងអាក្រក់ ឬជាប្រផ្នូលនៃដំណឹងអាក្រក់។ យ៉ាងណាមិញ ជំនឿនៃយល់សប្តិទាំងពីរនេះ មិនអាក្រក់ដូចធ្លាប់គិតឡើយ ព្រោះជាទូទៅ វាជាប្រផ្នូលនៃសំណាងល្អនោះទេ។ ដូច្នេះ កុំទាន់មានការព្រួយបារម្ភ ហើយមកអានការបកស្រាយខាងក្រោមនេះសិន!

សុបិនបាក់ធ្មេញ៖ ក្នុងផ្នែកសរីរវិទ្យា សុបិនអំពីការបាត់បង់ធ្មេញគឺជាចិត្តសាស្ត្រខាងអារម្មណ៍ និងរាងកាយ ដែលមានន័យថា អ្នកកំពុងឈឺថ្កាត់ ឬមានបញ្ហាលំបាកចិត្ត រហូតកើតជាការឈឺចាប់ទៅដល់ដំណេក និងការយល់សប្តិ។
ចំពោះជំនឿនៅអាស៊ី សុបិនឃើញបាក់ធ្មេញ មានន័យថា សាច់ញាតិកំពុងប្រឈមនឹងបញ្ហា ឬមានជំងឺត្រូវចូលពេទ្យ។ ប៉ុន្តែជំនឿលោកខាងលិច បាក់ធ្មេញ ជានិមិត្តរូបនៃការកកើត ដែលវាគឺជាប្រផ្នូលល្អពាក់ព័ន្ធចំណូល ជាពិសេសអ្នកទើបបើករបរថ្មី នឹងរកស៊ីកាក់កបល្អប្រសើរ។
សុបិនឃើញឈាម៖ ឈាមក្នុងសុបិនច្រើនតែមានន័យល្អខាងទ្រព្យសម្បត្តិ ហើយវាក៏ជានិមិត្តសញ្ញានៃភាពរឹងមាំផងដែរ។ ប្រសិនបើឃើញអំពើហឹង្សានៅក្នុងសុបិន ដែលបណ្តាលឱ្យមានការបង្ហូរឈាម នោះមានន័យថា អ្នកនឹងត្រូវបានឡើងតំណែង ហើយបើឃើញខ្លួនឯងហូរឈាមមិនឈប់ ចំពោះស្ត្រី នោះមានន័យថា អ្នកនឹងជួបគូស្រករ ឬមានបុត្រ ចំណែកបុរសវិញ នឹងមានជម្លោះផ្លូវភេទ។
យ៉ាងណាក្ដី អត្ថន័យនៃសុបិនឃើញឈាម មិនអាចបកស្រាយដូចគ្នាទាំងអស់នោះទេ វាអាស្រ័យលើទិដ្ឋភាពនៃសុបិន និងផ្អែកតាមរាសីម្ចាស់សុបិនផងដែរ។ ប៉ុន្តែជាទូទៅ ឃើញឈាមក្នុងយល់សប្តិ អ្នកនឹងជួបលាភសំណាង ច្រើនជាងគ្រោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សុបិនឃើញឈាមរដូវ ចូរប្រយ័ត្ននូវហេតុភេទ ៥យ៉ាង
ចុចអាន៖ យល់សប្តិឃើញសត្វ ៨ប្រភេទ ជនជាតិចិន ជឿថា ម្ចាស់ខ្លួននឹងទទួលបានសំណាងល្អ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?