Connect with us

វប្បធម៌ ជំនឿ

តារាៗជាច្រើនជះសម្រស់យ៉ាងប្លែកភ្នែកក្នុងពិធីសម្ពោធរឿង ម្ចាស់កីតម្បាញ របស់ទូរទស្សន៍ហង្សមាស

បានផុស

នៅ

រឿង “ម្ចាស់កីតម្បាញ” របស់ផលិតកម្មហង្សមាស ត្រូវបានសម្ពោធឱ្យចាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។ កម្មវិធីបើកសម្ពោធនេះ ធ្វើឡើងនៅហង្សមាស Palace ក្នុងផ្សារទំនើបអ៉ីអន សែនសុខស៊ីធី ជាន់ទី២ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែភាពយន្តភាគបុរាណខ្មែររឿង“ម្ចាស់កីតម្បាញ” ត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺលោក យូ សុភា ដែលគេស្គាល់ថាជាអ្នកនិពន្ធដ៏ឆ្នើម។ រឿងភាគនេះ ដឹកនាំសម្តែងដោយលោក កៅ សីហា ជាអ្នកដឹកនាំរឿងមានស្នាដៃម្នាក់របស់ផលិតកម្មហង្សមាស។ ភាពយន្តបុរាណខ្មែរនេះ គឺនិយាយពីតថភាពរបស់ប្រជាជនខ្មែរនាសម័យលង្វែក ជាពិសេស គឺសង្កត់ធ្ងន់ទៅលើកីតម្បាញរបស់ខ្មែរនាសម័យលង្វែកតែម្តង។​

អ្នកដឹកនាំរឿងលោក កៅ សីហា បានលើកឡើងពីចំណុចសំខាន់នៅក្នុងរឿងថា ភាពយន្តបុរាណខ្មែររឿង “ម្ចាស់កីតម្បាញ” ចង់បង្ហាញពីកេរដំណែល និងវប្បធម៌នៃការត្បាញហូល និងសូត្ររបស់ខ្មែរនៅក្នុងសម័យលង្វែក ដែលជាសម័យកាលមួយរីកចម្រើនខ្លាំងផ្នែកតម្បាញនេះ។ តាមរយៈរឿងនេះ លោកក៏ចង់បង្ហាញពីសម្លៀកបំពាក់របស់ខ្មែរតាមសម័យកាលនីមួយៗ តាំងពីសម័យចេនឡាជាបន្តបន្ទាប់។ ចំណុចសំខាន់មួយទៀត គឺម៉ូដសក់របស់នារីនាសម័យនោះគឺខ្លីទាំងអស់គ្នា មិនថាស្ថិតនៅក្នុងឋានៈមួយណាក៏ដោយ។ លោកក៏ចង់ភា្ជប់ជាមួយនឹងតម្បាញរបស់ខ្មែរពីបុរាណមកដល់បច្ចុប្បន្នដោយមើលឃើញថា តម្បាញរបស់ខ្មែរហាក់មិនសូវមានអ្នកផលិតច្រើនដូចពីមុនឡើយ។

លោក កៅ សីហា បានបន្តថា បញ្ហាប្រឈមចំពោះការដឹកនាំរឿងនេះ គឺបញ្ហាបិទខ្ទប់ខេត្តសៀមរាបដោយសារជំងឺរាតត្បាតកូវីដ-១៩ គឺពិបាកក្នុងការថតតែម្តង។ មួយវិញទៀត គឺពិបាកស្វែងរកកីបុរាណខ្លាំងមែនទែន ព្រោះកីបុរាណរបស់ខ្មែរលែងសូវមានវត្តមានដូចពីមុន ដូច្នេះលោក និងក្រុមការងារខិតខំរកកីបុរាណពីខេត្តតាកែវ ពីកោះដាច់ កោះ​ឧញ៉ាតី និងអរិយក្សត្រផ្សេងៗ ដោយចំណាយពេលរាប់ខែទើបអាចប្រមូលកីយកមកថតក្នុងភាពយន្តបាន។ លោក កៅ សីហា រំពឹងថា ភាពយន្តនេះនឹងមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយ គាំទ្រ តម្បាញរបស់ខ្មែរឡើងវិញតាមរយៈរឿង“ម្ចាស់កីតម្បាញ”នេះផងដែរ។

រីឯអ្នកនិពន្ធរឿងល្បីល្បាញគឺលោក យូ សុភា បានលើកឡើងថា មូលហេតុដែលលោកយកតម្បាញមកដាក់ជាស្នូលសំខាន់នៅក្នុងភាបយន្ត ព្រោះថារឿងនេះស្ថិតនៅក្នុងសម័យកាលលង្វែក។ នាសម័យនោះ សូត្រ និងតម្បាញគឺមានភាពលេចធ្លោខ្លាំង ដូច្នេះលោកក៏ចង់យកតម្បាញនេះធ្វើជាស្នូលដើម្បីលើកស្ទួយដល់វប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ ក្នុងភាពយន្តនេះក៏បានបង្ហាញពីជំនឿ សាសនា ទំនៀមទម្លាប់ចូលម្លប់ និងវប្បធម៌ខ្មែរជាច្រើនទៀត ព្រមទាំងតថភាពរស់នៅរបស់ប្រជាជនផងដែរ។

លោក យូ សុភា បានបន្តថា ភាពយន្តនេះមិនត្រឹមតែបង្ហាញពីកីតម្បាញប៉ុណ្ណោះទេ ក៏បានបង្កើតពីទំនាស់ក្នុងគ្រួសារ ទំនាស់ប្តីប្រពន្ធ ទំនាស់រវាងកម្មករផ្សេងទៀតដើម្បីឱ្យដំណើររឿងកាន់តែមានភាពទាក់ទាញ។ ចំពោះភាពយន្តមួយនេះ អ្នកនិពន្ធ យូ សុភា ចំណាយពេលតែងនិពន្ធប្រមាណជិត២ខែ បានចំនួន៣០ភាគជាង។

ក្នុងកម្មវិធីសម្ពោធភាពយន្តនេះ ក៏មានការចាក់បញ្ចាំងខ្លឹមសារសំខាន់ក្នុងភាពយន្ត ការបង្ហាញចំណាប់អារម្មណ៍របស់តួសម្តែង និងមានការបកស្រាយចម្រៀងពីកញ្ញា ឈីន រតនៈ និងតួអង្គសម្តែងក្នុងរឿងគឺលោក សួន ពិសិដ្ឋ បកស្រាយបទចម្រៀងនៅក្នុងភាពយន្តនេះផងដែរ។

សូមជម្រាបថា រឿង“ម្ចាស់កីតម្បាញ” នឹងចាក់ផ្សាយចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨-៩យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​ HDTV៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម