Connect with us

វប្បធម៌ ជំនឿ

ធ្យូងថ្មក្នុងក្ដីសុបិន បង្ហាញពីប្រាក់ចំណូល និងជីវិតអាចមានទុក្ខព្រួយខ្លះៗ

បានផុស

នៅ

ឃើញ​ធ្យូថ្មង​ក្នុង​សុបិន​បង្ហាញ​ពី​ប្រាក់​ចំណេញ និងលុយកាក់ហូរចូល ហើយ​ក៏​បង្ហាញ​ពី​មនុស្ស​ដែល​អ្នក​គោរព។ ធ្យូងថ្មដែលឆេះនៅក្នុងសុបិន​ សំដៅ​ទៅលើ​​អតីតកាល​ ឬឱកាស​ដែល​ខកខាន។ ធ្យូងដែលឃើញនៅក្នុងសុបិន​ក្នុ​ងរដូវរងា​ គឺជា​សញ្ញា​នៃ​ទ្រព្យសម្បត្តិ។

ប៉ុន្តែយោង​ទៅតាម​ជំនឿ​ខ្លះ​បាន​បញ្ជាក់​ថា ​ធ្យូងថ្ម​បង្ហាញ​ពី​ការ​លំបាក​និង​ទុក្ខ​ព្រួយ​នានា។ ជា​ពិសេស​វា​សំដៅ​លើ​អំពើ​អាក្រក់​ដែល​អ្នក​ប្រឈម​មុខ​នឹង​ជីវិត ​អាជីវកម្ម​ ហើយ​ប្រាក់​ចំណូល ​នឹង​ថយ​ចុះ​ដោយសារ​តែ​មាន​សត្រូវ​មក​ផ្ចាញ់។

ប្រសិនបើគេងសុបិនឃើញធ្យូងថ្មកំពុងឆេះដោយការខ្ចាត់ខ្ចាយផ្កាភ្លើងចេញមក វា​បង្ហាញថា អ្នកនឹងត្រូវ​ទទួល​ទោស​ពីអ្នកមានឥទ្ធិពលណាម្នាក់។ បើ​ធ្យូង​ស្រាប់តែរលត់ទៅវិញ បង្ហាញថាអ្នកនឹងបាន​មកវិញនូវវត្ថុមួយ​ចំនួន តែនឹងបាត់បង់​នៅពេលក្រោយវិញ។​ បើឃើញធ្យូងឆេះ​ វាបង្ហាញពី​​អបិយជំនឿថាអ្នកនឹងជួបទុក្ខព្រួយ និងបញ្ហា។ បើឃើញធ្យូងតូចៗ នោះបង្ហាញថាទ្រព្យសម្បត្តិរបស់អ្នកនឹងកាន់តែយ៉ាប់យ៉ឺន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃើញធ្យូងថ្ម​រឹងក្នុងយល់សប្ដិ បង្ហាញពីការងារឬប្រាក់ដែលអ្នកនឹងទទួលបាននាពេលឆាប់ៗនេះ។ ជាពិសេស​ការងារ​បច្ចុប្បន្ន​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អ្នក ឬ​នាំមក​នូវ​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ដ៏​ខ្លី​។

ឃើញបាវធ្យូងថ្មក្នុងយល់សប្ដិ វា​បង្ហាញ​ថា ​រាល់​បញ្ហា​ដែល​កំពុងមាន​អាច​នឹង​ត្រូវបានដោះស្រាយយ៉ាង​ងាយស្រួល។ ក្តីសុបិន្តនេះ ក៏បាន​បកស្រាយ​ផងដែរ​ថា​ ជា​ការបញ្ចប់ព្រឹត្តិការណ៍មិនស្ងប់ដែលអ្នកកំពុងតែជួបប្រទះនៅ​ក្នុងផ្ទះ ឬឡើងសំណុំរឿងតុលាការនឹងបញ្ចប់​ដោយរលូន។ លើសពីនេះទៀត ក្តីសុបិន្តនេះត្រូវបានបកស្រាយថា ជាការផ្លាស់ប្តូរភ្លាមៗនៃព្រឹត្តិការណ៍ដែលមិនល្អសម្រាប់អ្នក។

ឃើញ​អណ្ដូង​រ៉ែ​ធ្យូងថ្ម​ក្នុង​យល់សប្ដិ ការឃើញអណ្តូងរ៉ែធ្យូង​នៅក្នុងសុបិន​បង្ហាញថា រាល់​ព្រឹត្តិការណ៍​ដែលអ្នក​គិត ​នឹងមាន​រឿង​អាក្រក់​កើតឡើង​ បង្ក​ឲ្យ​មាន​សេចក្ដីឈឺចាប់យ៉ាង​ខ្លាំង​សម្រាប់​អ្នក និងគ្រួសារ។ យោង​ទៅ​តាម​ការ​បកស្រាយ​មួយ​ផ្សេង​ទៀត ការឃើញអណ្តូងរ៉ែធ្យូងនៅក្នុងសុបិន បង្ហាញ​ថា​អ្នក​នឹង​គ្មាន​ការងារ​ធ្វើ ហើយ​ចាប់ផ្ដើម​រក​ការងារ​ថ្មី ។

ឃើញ​ខ្លួនឯង​ប្រមូល​ធ្យូងថ្ម​ក្នុង​យល់សប្ដិ ការ​ប្រមូល​ធ្យូង​​នៅ​ក្នុង​ក្តី​សុបិន​បង្ហាញ​ថា ​អ្នក​នឹង​ចាប់ផ្ដើម​ប្រមូលផល​នៃការងារដែលអ្នក​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ក្ដី​សុបិន​នេះ​ក៏​មានន័យ​ថា អ្នកក៏​ចាប់ផ្ដើម​ការងារ​ថ្មី ឬ​បញ្ចប់​ជីវិត​សិក្សា​ដោយ​ជោគជ័យ​ផង​ដែរ។

ឃើញ​ខ្លួនឯងទុក​ធ្យូងថ្ម​តាមកន្លែងនៅក្នុងយល់សប្ដិ បង្ហាញអ្នក​ថា​ផ្ទះរបស់អ្នកនឹងរស់នៅសុខស្រួល​ផ្នែកហិរញ្ញវត្ថុ។ ចំណែកមនុស្សដែលមានការលំបាកផ្នែកហិរញ្ញវត្ថុអស់រយៈពេលជាយូរ​ នឹងរកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លី ដោយបញ្ចប់បំណុលទាំងអស់របស់ពួកគេ​អស់ជាយូរមក។ ក្ដីសុបិននេះក៏ត្រូវបានបកស្រាយជាទូទៅថា ជាប្រាក់ចំណេញនិងប្រាក់ចំណូលហូឬចូលមកផងដែរ។

ឃើញ​គំនរ​ធ្យូង​ក្នុងយល់សប្ដិ ប្រសិន​ឃើញ​គំនរ​ធ្យូង​ក្នុង​សុបិន សំដៅ​លើ​ភ្ញៀវ​ថ្មី​មកលេង​ផ្ទះ​អ្នក។ ភ្ញៀវនេះនឹងធ្វើឲ្យអ្នកផ្ទះគ្រប់គ្នាញញឹមនិងរីករាយស្វាគមន៍។ វា​អាច​ជា​ដំណឹង​នៃ​ទារក​ ​ឬ​ការ​មក​លេង​ពី​អ្នក​ស្គាល់​ឆ្ងាយ។

ឃើញខ្លួនឯងទិញធ្យូង​ក្នុង​យល់សប្ដិ វា​​សំដៅ​ទៅ​លើ​សន្តិភាព​នៃ​ចិត្ត និងការបញ្ចប់នៃបញ្ហាកន្លងមក។ ប្រសិនបើការបញ្ចប់នៃបញ្ហាដែលអ្នកជួបប្រទះនៅផ្ទះ​ គឺអាស្រ័យលើការសម្រេចនៃព្រឹត្តិការណ៍មួយចំនួន វាមានន័យថាព្រឹត្តិការណ៍ទាំងនេះនឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី។ វាអាចជាការសងបំណុល ការប្រមូលបំណុល ឬការវិនិយោគលើសម្ភារៈដូចជាផ្ទះជាដើម៕

គ្រូ ណុប

ចុចអាន៖យល់សប្ដិ ៨ ប្រភេទ ចាស់ៗជឿថា នាំលាភសំណាងឲ្យដល់ជីវិត

ចុចអាន៖យល់សប្ដិឃើញសមុទ្រស្រស់ស្អាត ឬមានរលកធំៗ ជីវិតនៅក្រៅមានបញ្ហា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

Sokha Hotels

ព័ត៌មានពេញនិយម