Connect with us

វប្បធម៌ ជំនឿ

វត្ថុ ៨យ៉ាង​ គេជឿថា នាំលាភសំណាងឱ្យឆាប់ដល់គូ

បានផុស

នៅ

ជំនឿក្រៅខ្លួន ជាថាមពលវិជ្ជមានមួយប្រភេទដែលមនុស្សជំនាន់មុននិយមប្រើអស់មកជាច្រើនពាន់ឆ្នាំ ព្រោះវាជាទំនាក់ទំនងពិសេសម្យ៉ាងដែលមិនអាចកាត់ផ្ដាច់ពីការរស់នៅបានឡើយ។ តួយ៉ាង ក្នុងរឿងគូស្រករ ការភ្ជាប់និស្ស័យស្នេហ៍តាមរយៈវត្ថុស័ក្តិសិទ្ធិ គឺជាជំនឿមួយ ដែលគេនិយមធ្វើតៗគ្នា ជាពិសេសសម្រាប់អ្នកដែលចង់ឱ្យខ្លួនឆាប់មានគូ។

១. អណ្ដាតសារិកា (សារិកា លិនថោង)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្តោងខ្សែក ដាក់អាណ្ដាតសត្វសារិកា ត្រូវបានគេជឿថា បង្កើនភាពទាក់ទាញ ក្ដីមេត្តា និងសំណាងខាងជីវិតគូ។ វាជួយបង្កើនទំនាក់ទំនង ការចរចា និងនិយាយអ្វីក៏ត្រូវចិត្តមនុស្ស។ ​សូម្បីអ្នកដែលចង់លែងលះ ក៏អាចត្រូវរ៉ូវគ្នាវិញ ប្រសិនពាក់វត្ថុស័ក្តិសិទ្ធិនេះជាប់នឹងខ្លួន។ វាក៏ជាគ្រឿង​អលង្កា​រមាន​ការ​ពេញ​និយម​ក្នុង​ចំណោម​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ ឬ​អ្នក​ដែល​ឧស្សាហ៍​ជួប​បញ្ហា​ការងារផងដែរ។

២. ខ្សែអំបោះក្រហម

អំបោះ​ក្រហម ជាវត្ថុ​នាំ​សំណាង ​តំណាង​ស្នេហា​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​ចិន ហុងកុង និងតៃវ៉ាន់។ យោងទៅតាមរឿងព្រេង គេជឿថា មនុស្សដែលកើតមកមាននិស្ស័យជាមិត្ត ១០០ឆ្នាំជាមួយគ្នា តែងតែខ្សែជាប់មកនូវអំបោះពណ៌ក្រហមចងនៅចុងម្រាមដៃ ហើយមនុស្សមិនមែនជាគូ នឹងមិនអាចមើលឃើញនោះទេ។ ដូច្នេះ សម្រាប់អ្នកមិនមានអំបោះក្រហម នៅនឹងដៃ គួរប្រើអំបោះពណ៌នេះជាខ្សែដៃ​ពាក់ជានិច្ច។

៣. បន្តោងគុជ

បើ​និយាយដល់អាគម​មន្ត​ស្នេហ៍​ ប្រជាជន​កោះ​តៃវ៉ាន់ តែងតែមានបន្តោងគុជមួយដាក់តាមខ្លួន ឬពាក់ជាប់នឹងចង្កេះមិនដែលខាន ព្រោះគេជឿថា វាជាវត្ថុស័ក្តិសិទ្ធិដែលអាចទាក់ទាញមនុស្សភេទផ្ទុយឱ្យចូលមកក្បែរ សាងស្នេហ៍ជាគូអនាគត។

៤. បន្តោងខ្សែក

តាមជំនឿប្រទេសមីយ៉ាន់ម៉ា បន្តោងខ្សែក ជានិមិត្តរូប​ជួយ​លើក​កម្ពស់​ជីវិត បង្កើនភាពទាក់ទាញ និងមានតែមនុស្សចោមរោមស្រឡាញ់។ បើ​ធ្វើ​ជំនួញ ឬ​ជួញ​ដូរ​ នឹង​មាន​មនុស្ស​ចិត្ត​ល្អ​ជួយជ្រោមជ្រែងជានិច្ច។

៥. រូបសំណាកព្រះពុទ្ធ

រូបសំណាកព្រះពុទ្ធ ជាគ្រឿងសក្ការរបស់ប្រជាជនថៃ ដែលគេជឿមុតមាំថា ប្រើជាប់ខ្លួននឹងបង្កើនភាពទាក់ទាញ និងក្តីអាណិតស្រឡាញ់ពីមនុស្សជុំវិញខ្លួន។

៦. ថង់ក្រអូប

ថង់ក្រអូប ច្នៃពីក្រណាត់ និងប៉ាក់ផ្កា ជាវត្ថុមានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរនៅប្រទេសថៃ ព្រោះប្រជាជនដើមជឿថា ​នៅពេល​​គោរព​បូជា​វត្ថុប្រភេទនេះនឹង​មាន​តែសំណាង​ក្នុង​រឿង​ស្នេហា។

៧. ក្រមួនស្នេហ៍

ក្រមួនស្នេហ៍ ជា​វត្ថុ​ស័ក្តិសិទ្ធិ​ពីប្រទេសសចិន សិង្ហបុរី សម្រាប់​អ្នក​នៅ​លីវ មិនថា​ក្នុង​សង្គមអតីតកាល និង​បច្ចុប្បន្នឡើយ។ ប្រើវាកាលណា គេជឿថា អាចជួយបន្ថែមភាពទាក់ទាញ មានតែមនុស្សស្រឡាញ់រាប់អាន ទាក់ទាញ​ភេទ​ផ្ទុយ​គ្នា និងចង​ចិត្តដៃគូមិនឱ្យបែកបែរ។

៨. យ័ន្តស្នេហ៍

យ័ន្តស្នេហ៍ ជាជំនឿរបស់ថៃ ដែលត្រូវបានគេជឿថា ការថ្វាយបង្គំ ឬដាក់វាតាមខ្លួន នឹងបង្កើនភាពទាក់ទាញ និងបង្កើនជោគវាសនាល្អនៃទំនាក់ទំនងស្នេហា។

តើប្រិយមិត្តជឿកម្រិតណាដែរ?

អត្ថបទ៖ សន្យា

ចុចអាន៖ ទិវានៃក្ដីស្រឡាញ់ រើសរុក្ខជាតិ ៤នេះ ជូនមនុស្សពិសេស នឹងផ្ដល់សំណាងដល់ពួកគេ

ចុចអាន៖ ទស្សន៍ទាយជោគជតារាសី ឆ្នាំកំណើតទាំង ១២ អំឡុងខែកុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៦ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម