វប្បធម៌ ជំនឿ
ទំនៀមទម្លាប់ ១០ យ៉ាង ខ្មែរកាត់ ចិន ជឿថា នាំហុងស៊ុយសំណាង នៅថ្ងៃចូលឆ្នាំថ្មី
ក្នុងចំណោមពិធីបុណ្យនានារបស់ជនជាតិចិន ពិធីបុណ្យចូលឆ្នាំ ជាប្រពៃណីធំបំផុតប្រចាំប្រទេស ដែលប្រជាជនជឿថា នាំសំណាងជាងគេ និងមិនអាចអាក់ខានបានឡើយ។
យ៉ាងណាមិញ ក្នុងនោះក៏មានទំនៀមទម្លាប់ ១០ យ៉ាង សំខាន់ខ្លាំង សម្រាប់ជនជាតិចិន និងខ្មែរស្រឡាយចិន មួយចំនួនផងដែរ។
១. រីករាយបុណ្យចូលឆ្នាំថ្មីទាំងអស់គ្នា

នៅក្នុងប្រទេសចិននិងតៃវ៉ាន់ ក្រុមហ៊ុន ស្ថាប័ននានា ក៏ដូចជាសាលារៀន តែងបិទទ្វាររយៈពេល១សប្ដាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រីឯប្រជាជនចំណាកស្រុក ត្រូវតែធ្វើដំណើរត្រឡប់ចូលមកអបអរពិធីបុណ្យជាតិរបស់ខ្លួនវិញ ទោះបីពួកគេនៅទីណាក៏ដោយ។ ការវិលត្រឡប់ចូលស្រុក ជាជំនឿដែលជនជាតិចិនជឿថា ក្រុមគ្រួសារ សាច់ញាតិ នឹងទទួលបានសិរីសួស្ដី។
២. បំផ្ទុះផាវ
ក្នុងឱកាសបុណ្យចូលឆ្នាំចិន ផាវត្រូវបានកំណត់ឲ្យផ្ទុះនៅម៉ោង ១២ ថ្ងៃត្រង់ ដើម្បីបណ្ដេញសេចក្ដីអាក្រក់ អពមង្គល និងអបអរការចូលឆ្នាំថ្មី។ គេនិយាយថា អ្នកណាដែលធ្វើឲ្យផាវផ្ទុះដំបូង នឹងមានសំណាងល្អទៅឆ្នាំខាងមុខ។
៣. គ្រឿងតុបតែងផ្ទះ

នៅប្រទេសចិន ទីផ្សារលក់គ្រឿងតុបតែង សុទ្ធតែពណ៌ក្រហម ជាកញ្ចប់ៗ រួមមាន គ្រឿងអលង្ការ អាហារ និងកាំជ្រួចដែលត្រូវបើកលក់អបអរមុនចូលឆ្នាំមកដល់។ ពិសេសផ្កាអ័រគីដេ និងផ្លែអូលីវ ដោយផ្កាទាំងនោះ ត្រូវបានគេចាត់ទុកជាគ្រឿងលំអដ៏ពិសេស ក្នុងឱកាសនេះ។
៤. សម្អាត
ប្រជាជនចិន រមែងសម្អាតគ្រប់កន្លុកកន្លៀតនៃផ្ទះ ដោយកម្ចាត់ភាពកខ្វក់កាលពីឆ្នាំមុនចោលឲ្យអស់ ដើម្បីនាំសំណាងនៃនិទាឃៈរដូវដំបូង។ ប្រសិនបើសម្អាតផ្ទះនៅ ២ ឬ ៣ ថ្ងៃដំបូងនៃឆ្នាំថ្មី តាមទំនៀមទម្លាប់ជនជាតិចិនជឿថា វាអាចស្រូបយកលាភសំណាងក្នុង ១២ ខែខាងមុខ។
៥. សងបំណុលឲ្យអស់

ប្រសិនបើបានខ្ចីប្រាក់ពីគ្រួសារ ឬមិត្តភក្ដិកាលពីឆ្នាំមុន ត្រូវតែសងបំណុលឲ្យពួកគេ មុនពេលចាប់ផ្ដើមនៃឆ្នាំថ្មី។ ប្រាក់កម្ចីដែលមិនទាន់សងអស់ជ្រះស្រឡះ នឹងអាចនាំសំណាងអាក្រក់ដល់អ្នកនោះមិនខាន។
៦. ការកាត់សក់និងតុបតែងខ្លួន
ការស្លៀកសម្លៀកបំពាក់ថ្មី ក៏ជាហុងស៊ុយសំណាងក្នុងបុណ្យប្រពៃណីនេះ។ ជាពិសេសពណ៌ក្រហម គឺជាពណ៌សំណាងជាងគេ រីឯពណ៌ខ្មៅនិងសត្រូវបានចៀសវាង ព្រោះនាំឲ្យសំណាងត្រូវឃ្លាតឆ្ងាយក្នុងឆ្នាំថ្មី។ ដូចគ្នានឹងការកាត់សក់ ជនជាតិចិនមានតំណម ហាមកាត់សក់ថ្ងៃចូលឆ្នាំដំបូង។
៧. តុបតែងកន្លែងសែនក្នុងផ្ទះ
តុបតែងកន្លែងសែនជាមួយនឹងចានដែលមានផ្លែក្រូច ឬផ្លែប៉ោម ឬជាមួយរុក្ខជាតិស្រស់ ជាការបញ្ចៀសលាភអាក្រក់ (ចៀសវាងផ្កាពណ៌ស ព្រោះពណ៌អស់នេះផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យសព) ។ ក្រៅពីនោះ ទម្លាប់ព្យួរតួអក្សរចិន ដែលមានន័យថាសំណាងល្អ ក៏ត្រូវបានយកមកតុងតែងផ្ទះផងដែរ។
៨. ជួបជុំជាមួយគ្រួសារ

រាត្រីសំខាន់បំផុតក្នុងថ្ងៃចូលឆ្នាំ នោះជាពេលដែលជួបជុំជាមួយមនុស្សក្នុងគ្រួសារ ដើម្បីទទួលទានអាហារពេលល្ងាចរួមគ្នា។ ទៀតសោត អាហារតែងដាក់ពេញៗចានជាពិសេសគឺនំប៉ាវ (ពីព្រោះវាមានរាងដូចមាសឬប្រាក់) និងនំអង្ករស្អិតជាដើម។
៩. ជូនអាំងប៉ាវ

ទំនៀមទម្លាប់ជនជាតិចិន តែងតែជូនអាំងប៉ាវ ឬស្រោមសំបុត្រក្រហម ដែលមានប្រាក់ទៅកាន់ក្មេងៗឬមនុស្សពេញវ័យដែលមិនទាន់រៀបការ និងមនុស្សចាស់នៅថ្ងៃចូលឆ្នាំថ្មី ដើម្បីផ្ដល់លាភត្រឡប់មកវិញ។
១០. ជូនអំណោយទៅគ្នាទៅវិញទៅមក
ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ ជនជាតិចិនតែងតែនាំយកអំណោយ ដែលមានដូចជាផ្លែឈើ នំឬស្ករគ្រាប់ ជូនគ្នាទៅវិញទៅមកមិនថា សាច់ញាតិ បងប្អូន ឬមិត្តភក្តិ។ល៕
គ្រូ ណុប
ចុចអាន៖ក្បួនតុបតែងផ្ទះ នាថ្ងៃចូលឆ្នាំ ចិន ដើម្បីនាំសរិរីសួស្ដី និងហេងហេងចូលដល់ក្រុមគ្រួសារ
ចុចអាន៖៥ យ៉ាងជាត្រណមធំ កូនចៅជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មី បានឡើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន