វប្បធម៌ ជំនឿ
យល់សប្តិឃើញជាប់គុកច្រវាក់ អត្ថន័យផ្ទុយស្រឡះពីអ្វីដែលធ្លាប់គិត
យោងតាមការព្យាករណ៍សុបិន បុរាណចែងថា យល់សប្តិឃើញជាប់ក្នុងមន្ទីរឃុំឃាំង ឬជាប់ខ្នោះច្រវាក់ អត្ថន័យមិនអាក្រក់ដូចឃើញក្នុងយល់សប្តិទេ ផ្ទុយទៅវិញវាជាហេតុភេទនៃរឿងល្អ ដែលអាចកើតឡើងក្នុងជីវិតពិត បន្ទាប់ពីភ្ញាក់ពីគេង។

ជាទូទៅយល់សប្តិឃើញគុក ឬខ្លួនឯងនៅក្នុងគុក មានន័យថា អ្នកហៀបនឹងរួចផុតពីឧបសគ្គហើយ ឬអត្ថន័យម្យ៉ាងទៀតមានន័យថា អារម្មណ៍ស្មុគស្មាញដែលធ្លាប់ចងរឹតជាយូរមកហើយ នឹងរលាយសូន្យទៅ។
ចំណែកខាងអាជីព យល់សប្តិប្រភេទនេះ ជាសញ្ញានៃការផ្លាស់ប្តូរនាយកដ្ឋាន ផ្លាស់មុខតំណែង ឬផ្លាស់ទៅស្ថាប័នថ្មី។
ចំពោះហិរញ្ញវត្ថុវិញ នឹងមានឱកាសទទួលបានចំណូលសមប្រកប ដែលនឹងជួយឱ្យរួចផុតពីបំណុល។
ដោយឡែកសម្រាប់ស្នេហា ទំនងជាមានអ្នកថ្មីចូលមកស្អំបេះដូង ឬអ្នកនៅលីវអាចជួបគូជីវិតពិតប្រាកដ។
យ៉ាងណាក្ដី ចំពោះសុខភាព យល់សប្តិឃើញជាប់គុកច្រវាក់ ចូរប្រយ័ត្នលើបញ្ហាឆ្អឹង និងសន្លាក់ ព្រោះយល់សប្តិនេះជាសញ្ញាព្រមាន។ ជាមួយគ្នាដែរ ម្ចាស់សប្តិ ត្រូវប្រយ័ត្ននឹងលេងល្បែងស៊ីសង ហាមយកខ្លួនបៀតដាច់ខាត ព្រោះអ្នកនឹងរលីងគូទខោ៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិឃើញឈាម និងបាក់ធ្មេញ អត្ថន័យមិនអាក្រក់ដូចគិតទេ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា