វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា រង់ចាំលទ្ធផល ទទួលវិញ្ញាបនបត្រទី៦ ពីស្ថាប័ន ធានាគុណភាពជប៉ុន
មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនអនុវត្តកិច្ចការ និងកំពុងរង់ចាំលទ្ធផល នៃការទទួលវិញ្ញាបនបត្រទី៦ ពីស្ថាប័ន ធានាគុណភាពជប៉ុន នៅ២ខែខាងមុខ។
ការថ្លែងនេះ ធ្វើឡើង ខណៈអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ចំនួន៦២នាក់ មកពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងនាយកដ្ឋានសណ្តាប់ធ្នាប់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាងឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ជាធម្មតាអាជ្ញាធរជាតិអប្សរាធ្វើសិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ធ្វើឡើងក្នុងមួយឆ្នាំ ៤ដង សំខាន់សំដៅមុនដំបូងសម្រាប់មន្រ្តី-បុគ្គលិក ភ្នាក់ងារចូលចម្រើការងារថ្មី ដើម្បីឱ្យយល់ដឹងពីបញ្ហាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក សុខ លក្ខិណា មានប្រសាសន៍បន្តថា អាជ្ញាធរជាតិអប្សរាចុះហត្ថលេខាជាមួយស្ថាប័ន ធានាគុណភាពជប៉ុន Japan Quality Assurance (JQA) តាំងពីឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២២ រយៈពេល១៦ឆ្នាំ។ អាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្រចំនួន ៥ ដែលវិញ្ញាបនបត្រមួយមានសុពលភាពរយៈពេល៣ឆ្នាំ។ ដោយឡែកវិញ្ញាបនបត្រទី៦ កំពុងរងចាំលទ្ធផលជាក់ស្តែងនៅចុងខែមេសា ឆ្នាំ២០២៣ខាងមុខ ដែលស្ថាប័ន JQA នឹងចុះមកធ្វើសវនកម្មដើម្បីពិនិត្យការអនុវត្តវាយតម្លៃជាក់ស្តែង នូវអ្វីដែលស្ថាប័ននេះបានកំណត់។ ដូច្នេះ សិក្ខាសាលានេះ នឹងបានផ្តល់ជាប្រយោជន៍ដល់សិក្ខាកាមគ្រប់រូបយកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនបានត្រឹមត្រូវតាមស្តង់ដារ ដើម្បីតម្លៃរមណីយដ្ឋានយើងទាំងអស់គ្នា។
គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ មានធ្វើបទបង្ហាញពីវាគ្មិនជំនាញរបស់អាជ្ញាធរជាតិអប្សរា ស្តីពី ការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ គោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ និងចុងក្រោយមានសំណួរ-ចម្លើយ និងមតិសំណូមពរ ដើម្បីឱ្យសិក្ខាកាមលើកឡើងនូវមតិផ្សេងៗ និងបានយល់កាន់តែច្បាស់ថែមទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ