Connect with us

វប្បធម៌ ជំនឿ

សែននំអាកោ ដឹងពីអត្ថន័យ​ឬនៅ?

បានផុស

នៅ

នំអាកោ នៅក្នុងជំនឿជនជាតិហ្វីលីពិន គឺជានំ​ដែលនាំមកនូវ​ការហូបឆ្អែតពេញមួយ​ឆ្នាំ។ ពួកគេមានជំនឿជាច្រើន​រយឆ្នាំមកហើយ​ក្នុងការ​យកអង្ករច្នៃជា​នំ​ ហើយចំហុយ ដូច​ដែលខ្មែរ​យើងហៅថា​នំអាកោ ឯចិន ហ្វីលីពីននិងឥណ្ឌា​ហៅថា នំ​បាយ ឬនំអង្ករចំហុយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិហ្វីលីពីន​កាលពីជំនាន់ដើម មានទម្លាប់សែ​នព្រេនបុព្វបុរស សុំអាហារ​ចំណីពេញមួយឆ្នាំ។ ពូកគេសងគុណ​មេឃដី​ដោយការថ្វាយចំណីអាហារដែលសាងពីធញ្ញជាតិ និងអង្ករដែលដាំបានដោយខ្លួនឯង។

ក្រៅពីជាសំណែន នំនេះ​ក៏ក្លាយជាអាហារសម្រន់ក្នុងប្រពៃណី និងមាន​លក់ជាធម្មតានៅក្នុងប្រទេសហ្វីលីពីនដែរ។ ជាទូទៅ​គេនិយមធ្វើនំនេះ​តាមផ្ទះនៅពេល​ចូលឆ្នាំថ្មី ហើយ​សែនថ្វាយ​ម្ចាស់ដីនិងម្ចាស់ផ្ទះ(ជំនាង)។

ក្រោយៗមក ប្រជាជនហ្វីលីពីនបានច្នៃបង្កើតប្រភេទនំអាកោផ្សេងៗគ្នាជាច្រើនបែប តែ នៅក្នុងអត្ថន័យ​ដូចដើម គឺ​សែនព្រេន​សុំហូបឆ្អែត​ពេញមួយ​ឆ្នាំ។

រហូត​ដល់ឥឡូវនេះ នៅហ្វីលីពីនម្ហូបបង្អែម ភាគច្រើនធ្វើមកពីស្រូវនិងអង្ករ  បានពីពាក្យ​មួយ​របស់គេ​ដែលប្រែមានន័យថា “អង្ករដែលបានរៀបចំជូន” ។

នំស្រូវអង្ករទំាងនោះក្លាយមកជា​ចៀន ដុត អាំង និងចំហុយ តែ​នំអង្ករចំហុយនិងនំអង្ករដុតមានប្រជាប្រិយជាងគេ។

ក្រៅពីចូលឆ្នាំ ជនជាតិហ្វីលីពីន និយមសែននំនេះ រាល់ខែពេញវង់ប្រសិនបើគេយល់ថា សេដ្ឋកិច្ច​គេមិនសូវល្អ រកមិនសូវបានចំណូល គេនិយមបែរបន់សុំទ្រព្យដោយវិធីធ្វើនំនេះផ្ទាល់ដៃ​ហើយ​បួងសួង៕

អត្ថបទ ៖ ស្រស់

ចុចអាន៖ ផ្លែសេដា ​និមិត្តរូបនៃភាពស្មោះត្រង់​ សុខចម្រើន និងអាយុវែង

ចុចអាន៖ កា​និង​ផ្លែឈើ​ដែល​នាំ​សំណាង​ពេញ​មួយ​ជីវិត ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​បាតុករ​ថៃ​​​​​ផ្តើម​ប្រមូលផ្តុំ​នៅ​ក្រុង​បាងកក​ទាមទារ​​​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៣ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម