វប្បធម៌ ជំនឿ
វត្ថុហុងស៊ុយទាំង ១០ បញ្ចៀសគ្រោះចង្រៃ និងនាំសំណាងចូលផ្ទះ ឬការិយាល័យ
ហុងស៊ុយត្រូវបានគេស្គាល់ថាជាភូមិសាស្ត្ររបស់ចិន និងជាសិល្បៈប្រពៃណីដែលប្រើកម្លាំងថាមពលផ្សេងៗដើម្បីនាំមកនូវសន្តិភាព និងភាពរុងរឿងដល់ជីវិតរបស់មនុស្ស។ វត្ថុ ឬរូបចម្លាក់ផ្សេងៗគ្នាជាច្រើនដែលតំណាងឲ្យទិដ្ឋភាពផ្សេងៗនៃជីវិត ត្រូវបានប្រើដើម្បីនាំយកថាមពលវិជ្ជមានទៅក្នុងកន្លែងរស់នៅ ឬការិយាល័យរបស់អ្នក។
ម្យ៉ាងទៀត នៅពេលដែលរូបសំណាក់ទាំងនេះត្រូវបានដាក់ឲ្យបានត្រឹមត្រូវនៅក្នុងផ្ទះឬអូហ្វីស នោះវាមិនត្រឹមតែនាំមកនូវសំណាង និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាវិញ្ញាណអាក្រក់ចេញពីកន្លែងរបស់អ្នកទៀតផង។ ដូច្នេះហើយ ប្រសិនបើអ្នកមានគម្រោងតុបតែងផ្ទះឬអូហ្វីស សូមពិចារណារូបសំណាក់ហុងស៊ុយខាងក្រោម ដើម្បីសុខភាពល្អ និងឱកាសហិរញ្ញវត្ថុ។
១ រូបសំណាក់នាគ នៅក្នុងជំនឿហុងស៊ុយ នាគត្រូវបានគេចាត់ទុកថាជាអ្នកការពារនិងតំណាងឲ្យធាតុរបស់បុរសដែលគ្រប់គ្រងថាមពលអវិជ្ជមាន។ នាគទាំងបីប្រភេទគឺនាគ celestial (មានកម្លាំងខ្លាំងបំផុត) ,នាគ Wetland និងនាគមហាសមុទ្រ (មួយគ្មានកន្ទុយ)។ នាគទាំងនេះឆ្លុះបញ្ចាំងពីថាមពលនៃនិទាឃរដូវ និងតំណាងឲ្យការការពារ ប្រាជ្ញា ការអភិវឌ្ឍន៍ និងវប្បធម៌ ហើយគួរដាក់នាគនៅទិសបូព៌ា។
២ រូបសំណាក់តាកំប៉ោង ស្នាមសើចរបស់តាកំប៉ោងត្រូវបានចាត់ទុកថាជាព្រះនៃសេចក្តីរីករាយ និងទ្រព្យសម្បត្តិដ៏បរិសុទ្ធ។ ប្រសិនបើតម្កល់រូបសំណាក់នេះទុកក្នុងគេហដ្ឋាន គឺជាជំនឿការពារកុំឲ្យមានឲ្យទុក្ខព្រួយមានដល់ក្រុមគ្រួសារ។ ពេលមានរឿងមិនល្អ គ្រាន់តែក្រឡេកមើលមុខញញឹមរបស់តាកំប៉ោង គឺដូចលើកទឹកចិត្តអ្នកយើងមួយោផ្នែកផងដែរ។
៣ រូបសំណាក់គោមាស រូបសំណាកគោត្រូវបានប្រើដើម្បីបង្កើតថាមពលឈ្លានពាន ដែលធ្វើការឆ្ពោះទៅរកការកែលំអស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គល។ គោគឺជានិមិត្តសញ្ញានៃភាពខ្លាំង ល្បឿន និងថាមពល ដូច្នេះហើយ ការដាក់រូបសំណាកគោនៅលើតុធ្វើការនៃការិយាល័យ អាចជួយនាំយកថាមពលមកក្នុងស្ថានភាពហិរញ្ញវត្ថុកាន់តែប្រសើរ។
៤ រូបសំណាក់ត្រីមាស Arowana ត្រូវបានគេចាត់ទុកថាមានសំណាងព្រោះវាជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ សន្តិភាព និងវិបុលភាព។ ត្រីមាស Arowana អាចលុបបំបាត់ថាមពលអវិជ្ជមានចេញពីខ្លួនយើង។ ម្យ៉ាងវិញទៀតអ្នក៏ត្រូវរក្សាកាក់នៅក្នុងមាត់របស់វាហើយបែរនៅទិសខាងកើត ឬខាងជើងកាន់តែប្រសើរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-1779.png)
៥ រូបសំណាក់ខ្លាស “ឆ្វេងតំណាងឲ្យនាគបៃតង ហើយស្កាំតំណាងឲ្យខ្លាស”គឺជាពាក្យពេញនិយមនៅក្នុងជំនឿហុងស៊ុយ។ ខ្លាពណ៌សនាំមកនូវសំណាង នៅពេលដែលវាត្រូវបានរក្សាទុកនៅក្នុងផ្នែកខាងស្តាំនៃផ្ទះ ហើយទំនងជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងទិសដៅត្រីវិស័យនៃខាងលិច។ ខ្លាសក៏ជួយការការពារដល់ផ្ទះរបស់អ្នក ពីថាមពលអវិជ្ជមានទាំងអស់ផងដែរ។
៦ រូបសំណាក់ទាមួយគូ ល្អបំផុតសម្រាប់សុភមង្គលអាពាហ៍ពិពាហ៍ កូនទាចិនកុកងឺសម្រាប់ដាក់ក្នុងបន្ទប់គេងរបស់គូស្នេហ៍។ ទាពូជពិសេសនេះត្រូវបានជនជាតិចិនយកមកធ្វើជានិមិត្តរូបនៃសំណាង និងការរួបរួមដ៏រីករាយ។ រូបសត្វទាចិនកុកងឺមួយគូមិនត្រឹមតែធ្វើឲ្យទំនាក់ទំនងរបស់ប្តីប្រពន្ធកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមភាពស្រស់ស្អាតនៃការតុបតែងគេហដ្ឋានរបស់អ្នកទៀតផង។
៧ រូបសំណាក់អណ្ដើកនាគ អណ្ដើកនាគមានក្បាលនាគ និងតួអណ្ដើកជាការការរួមបញ្ចូលគ្នាដ៏ពិសេសនេះត្រូវបានចាត់ទុកថាទាក់ទាញភាពជោគជ័យ និងទ្រព្យសម្បត្តិ។ ដើម្បីរីករាយនឹងថាមពលវិជ្ជមាននៅជុំវិញ សូមដាក់កាក់នៅពីក្រោមអណ្ដើក។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-1780.png)
៨ រូបសំណាក់កង្កែបជើងបី រូបសំណាកសត្វជើងបីគេបានចាត់ទុកថាជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ។ ដូចគ្នានឹងអណ្តើកនាគដែរ ចូរដាក់កាក់ចិននៅក្នុងមាត់របស់វា មុនពេលដាក់វានៅក្នុងផ្ទះ ឬការិយាល័យរបស់អ្នក។
៩ រូបសំណាក់សេះ សេះត្រូវបានចាត់ទុកថានាំមកនូវភាពល្បីល្បាញ សេរីភាព ល្បឿន និងភាពជោគជ័យ។ រូបសំណាកសេះគួរតែរក្សាទុកនៅភាគខាងត្បូង និងខាងជើង ព្រោះទាំងនេះជាតំបន់ល្បីល្បាញ និងអាជីពកាន់តែរីកចម្រើនទៅមុខ។
១០ រូបសំណាក់ឆ្មាបកដៃ គឺជានិមិត្តសញ្ញានៃការខិតទៅរកទ្រព្យសម្បត្តិ។ នៅពេលដាក់នៅក្នុងផ្ទះឬការិយាល័យ ឆ្មាទាក់ទាញសំណាង លុយ ភាពរុងរឿង និងឱកាសថ្មី។ ដោយសារសត្វឆ្មាអាចមើលឃើញយ៉ាងច្បាស់នៅក្នុងទីងងឹត រូប នឹងលុបបំបាត់វិញ្ញាណអាក្រក់ទាំងអស់ ដែលរារាំងភាពជោគជ័យរបស់អ្នក។ វាជាការល្អបំផុតក្នុងការដាក់រូបសំណាកឆ្មានៅលើតុធ្វើការរបស់អ្នក ឬនៅជាប់នឹងបញ្ជីសាច់ប្រាក់នៅក្នុងការិយាល័យ ហើយនៅផ្ទះអ្នកអាចដាក់រូបសំណាកឆ្មាទាំងនៅតំបន់ភាគអាគ្នេយ៍ (ទ្រព្យសម្បត្តិ) ឬភាគឦសាន (ចំណេះដឹងខាងក្នុង)។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-1778.png)
ទោះយ៉ាងណា អ្នកមិនចាំបាច់បញ្ចូលរូបចម្លាក់ទាំង១០ ដើម្បីតុបតែងគេហដ្ឋានរបស់អ្នកទេ។ អ្នកអាចដាក់មួយចំនួនតាមចំណូលចិត្ត ហើយសង្កេតមើលលទ្ធផលដែលទទួលបានពីរូបសំណាកទាំងនោះ៕
គ្រូ ណុប
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច