វប្បធម៌ ជំនឿ
ចិញ្ចៀន ៦ ប្រភេទ គួរពាក់ជាប់ខ្លួន ដើម្បីបញ្ចៀសគ្រោះអាក្រក់ និងនាំសំណាងល្អ
នាសម័យបច្ចុប្បន្ននេះមានចិញ្ចៀនច្រើនប្រភេទ ដែលយើងអាចពាក់លំអខ្លួនឲ្យកាន់តែស្រស់ស្អាត ខណៈចិញ្ចៀនខ្លះទាក់ទងនឹងជំនឿហុងស៊ុយ ស្របពេលដែលអ្នកពាក់ចិញ្ចៀនទាំងនោះអាចជួយដល់សុខភាព ទ្រព្យសម្បត្តិ និងសំណាងល្អក្នុងជីវិតថែមទៀត។
ក្នុងអត្ថបទនេះ គឺជាបញ្ជីលម្អិតនៃចិញ្ចៀនហុងស៊ុយដែលអ្នកអាចប្រើប្រាស់វា ដើម្បីនាំមកនូវសុភមង្គល និងភាពវិជ្ជមានដល់ជីវិតប្រចាំថ្ងៃ។
១ ចិញ្ចៀនត្បូងថ្ម Jade

Jade ត្រូវបានគេស្គាល់ថាជាថ្មនៃភាពសុខដុមក្នុងជំនឿហុងស៊ុយ ។ វាស្ដារតុល្យភាពនៃ yin និង yang ហើយក៏ធ្វើការជាអ្នកបង្កើនទ្រព្យសម្បត្តិដ៏អស្ចារ្យផងដែរ។ Jade ជាថ្មលក្ខណៈសម្បត្តិនៃភាពសុខដុម តុល្យភាព និងការការពារនិងជួយឲ្យមានកម្លាំងថាមពលវិជ្ជមាន។ ជាធម្មតាវាមានពណ៌បៃតងស្រាលខ្លាំងបំផុត។ ចំណែកគន្លឹះពាក់ចិញ្ចៀនឲ្យកាន់តែមានប្រសិទ្ធភាព គួរពាក់នៅដៃកណ្តាល និងម្រាមដៃតូច ដើម្បីទទួលបានលទ្ធផលល្អ។
២ ចិញ្ចៀនត្បូងខៀវ Emerald

ចិញ្ចៀនត្បូងមរកតគឺជាចិញ្ចៀនមួយក្នុងចំណោមចិញ្ចៀនហុងស៊ុយដ៏ពេញនិយមបំផុតក្នុងចំណោមអភិជន។ ដើម្បីនាំមកនូវភាពសុខដុមរមនាដល់ទំនាក់ទំនង អ្នកគួរតែពាក់វានៅលើម្រាមដៃនាងឬម្រាមដៃតូច។ មិនត្រឹមតែទាក់ទងនឹងជំនឿហុងស៊ុយប៉ុណ្ណោះទេ សូម្បីតែសាសនាផ្សេងទៀត ក៏ដូចជាការអនុវត្តខាងវិញ្ញាណក៏បានណែនាំឲ្យពាក់ចិញ្ចៀនត្បូងមរកតនេះដែរ។
៣ ចិញ្ចៀន Mantra

ប្រសិនបើអ្នកបន្ថែមគ្រឿងអលង្ការនេះទៅក្នុងដៃ អ្នកប្រាកដជាទាក់ទាញទ្រព្យសម្បត្តិដ៏ច្រើនក្នុងជីវិត។ ចិញ្ចៀននេះមិនត្រឹមតែធ្វើឲ្យមានទ្រព្យសម្បត្តិប៉ុណ្ណោះទេ ហើយវាក៏ជួយអ្នកការពារឬបញ្ចៀសពីគ្រោះអាក្រក់នានា។ ចិញ្ចៀន Mantra គួរតែពាក់លើម្រាមដៃកណ្ដាល ដើម្បីធ្វើឲ្យថាមពលកាន់តែខ្លាំងក្លា។
៤ ចិញ្ចៀនត្បូងពណ៌ស្វាយ Amethyst

ចិញ្ចៀនមួយក្នុងចំណោមចិញ្ចៀនហុងស៊ុយដ៏ល្អបំផុតសម្រាប់ភាពរុងរឿង គឺចិញ្ចៀន Amethyst វាមានប្រយោជន៍ជាពិសេសសម្រាប់ដំណើរការជោគជ័យក្នុងអាជីព។ អ្នកគួរពាក់ចិញ្ចៀននៅលើម្រាមដៃចង្អុល ដើម្បីទទួលបានលទ្ធផលល្អបំផុតក្នុងអាជីព។ ប្រសិនបើអ្នកចូលទៅក្នុងអាជីវកម្ម ហើយស្វែងរកប្រាក់ចំណេញ ចូរពាក់វានៅលើម្រាមដៃកណ្ដាល។
៥ ចិញ្ចៀនត្បូងកណ្ដៀងពណ៌ខៀវ Blue Sapphire

ដើម្បីជួយទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងជីវិត ការពាក់ត្បូងកណ្ដៀងពណ៌ខៀវ អាចជាកាតាលីករដ៏អស្ចារ្យ។ សម្រាប់បណ្តាញអាជីវកម្ម ចងបង្កើនឱកាសក្នុងការងាររបស់អ្នកឲ្យកាន់តែរលូន ត្បូងកណ្តៀងពណ៌ខៀវគួរពាក់ម្រាមដៃចង្អុល ឬម្រាមដៃកណ្តាល ដើម្បីទទួលបានលទ្ធផលល្អ។
៦ ចិញ្ចៀនត្បូង Garnet

ប្រសិនបើអ្នកចង់កាន់តំណែងធំ និងចង់មានអំណាចនៅកន្លែងធ្វើការ ការចិញ្ចៀនពាក់ garnet គឺជាគំនិតដ៏ល្អបំផុត។ ចូរពាក់វានៅលើម្រាមដៃចង្អុលរបស់អ្នក នោះនឹងឃើញខ្លួនឯងឡើងដល់ទីតាំងដែលចង់បានជាយូរ។ ចិញ្ចៀនមួយប្រភេទនេះ ធ្វើឲ្យប្រសើរឡើងនូវបណ្តាញរបស់អ្នក និងជំនាញរបស់មនុស្ស ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានការគោរព និងមានអំណាចនៅកន្លែងធ្វើការដ៏ខ្លាំងក្លា។
ចិញ្ចៀនហុងស៊ុយទាំង ៦ ប្រភេទខាងលើនេះមានប្រសិទ្ធភាពទាំងអស់ ហើយប្រសិនបើអ្នកចង់ពាក់មួយណាក៏បាននៅពេលដែលចង់ចេញទៅក្រៅផ្ទះ ឬទៅបំពេញការងារ ព្រោះវាសុទ្ធតែជួយការពារ និងនាំមកនូវសំណាងល្អដល់ជីវិតជានិច្ច៕
គ្រូ ណុប
ចុចអាន៖វត្ថុហុងស៊ុយទាំង ១០ បញ្ចៀសគ្រោះចង្រៃ និងនាំសំណាងចូលផ្ទះ ឬការិយាល័យ
ចុចអាន៖វត្ថុហុងស៊ុយ ៩ ប្រភេទ គេជឿថាជួយទាក់ទាញសំណាងល្អ និងទ្រព្យសម្បត្តិចូលមក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ