វប្បធម៌ ជំនឿ
កម្រាលថ្មភក់នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម បញ្ចប់ការជួសជុល
អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌា ជួសជុលកម្រាលថ្មភក់ នៅប្រាង្គកណ្តាល នៃប្រាសាទតាព្រហ្ម ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់ ៦៦ សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ។ ការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដំណើរការនៃការរៀបចំជួសជុលកម្រាលថ្មភក់នៅតួកណ្តាលនេះ ជាដំបូងក្រុមការងារបានរើថ្មភក់ដែលនៅរាយប៉ាយ ធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម និងរកឃើញថ្មមួយចំនួនជាថ្មដំបូល និងថ្មរចនាសម្ពន្ធនៃសំណង់ផ្សេងទៀតដែលបានរលុះជ្រុះធ្លាក់មក ហើយបានរៀបចំឱ្យមានសណ្តាប់ មានសុវត្តិភាពទាំងថ្ម និងភ្ញៀវទេសចរផង និងងាយស្រួលនៅពេលខាងមុខ បើត្រូវការយកថ្មទាំងនេះទៅដាក់នៅទីតាំងដើមឡើងវិញ។

លោក ចាន់ ឡាយ មានប្រសាសន៍បន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមកដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។

លោក ចាន់ ឡាយ បញ្ជាក់ថា ដោយសារផ្នែកកម្រាលដើមនៃតួប្រាង្គកណ្តាលមានសណ្ឋានជ្រៅដែលចោទពិបាកដល់ការដើររបស់ភ្ញៀវទេសចរ ក្រុមការងារបានក្រាលក្តារជាកម្រាលនៅជុំវិញជើងទម្រ និងផ្នែកសងខាងដើម្បីសម្រួលការដើរឆ្លងកាត់ដោយមានសុវត្ថិភាព។

គួរបញ្ជាក់ថា ទីតាំងប្រាង្គកណ្តាល នៃប្រាសាទតាព្រហ្មជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្មមិនរំលង ទីនេះមានដើមត្រាងដែលភ្ញៀវទេសចរចូលមកថតរូបភាពមិនលុះ និងជាផ្លូវវង់ទស្សនាឆ្លងកាត់ដ៏សំខាន់ដើម្បីទៅទស្សនាដើមឈើធំៗផ្សេងក្នុងប្រាសាទតាព្រហ្មនេះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី