វប្បធម៌ ជំនឿ
សិលាចារឹកទ្វេអក្សរ នាចុងសតវត្សរ៍ទី៩ ចារឹកអក្សរ ២ប្រភេទ
បុរាណវិទូ នៃសារមន្ទីរជាតិ បានឱ្យដឹងថា នាចុងសតវត្សរ៍ទី៩ សិលាចារឹកភាគច្រើនបង្ហាញខ្លឹមសារថា ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ បានសាងអាស្រមចំនួន ១០០ ដែលមានតួនាទីជាកន្លែងអប់រំ កន្លែងស្នាក់នៅ កន្លែងសមាធិ និងជាដែនអំណាចរបស់ព្រះមហាក្សត្រ។
ថ្មគោលនេះមានលក្ខណៈពិសេសជាងគេ ដែលចារឹកអក្សរ ២ប្រភេទ មានអត្ថន័យដូចគ្នាទាំងស្រុង។ អក្សរនៅលើផ្ទាំង ˝ខ˝ ជាអក្សរសម័យមុនអង្គរ មានប្រភពមកពីឥណ្ឌាខាងត្បូង ហើយវិវឌ្ឍន៍ជាតួអក្សរខ្មែរបច្ចុប្បន្ន។ អក្សរនៅលើផ្ទាំង ˝ក˝ មានលំនាំដូចអក្សរឥណ្ឌាខាងជើង ប្រើប្រាស់តែក្នុងរាជ្យព្រះបាទយសោវម៌្មទី១ ប៉ុណ្ណោះ ហើយមានខ្លឹមសារលម្អិតជាង។
បច្ចុប្បន្ននេះ គេប្រទះឃើញសិលាចារឹកទ្វេអក្សរចំនួន ១៧ផ្ទាំង ដែលបង្ហាញពីទម្រង់នៃអក្សរបុរាណ ហើយខ្លឹមសារនៃអត្ថបទ បានបង្ហាញពីព្រះញាតិវង្សរបស់ព្រះរាជា វិន័យ និងរៀបរាប់អំពីសាសនាចាស់បុរាណដែលប្រតិបត្តិក្នុងអាស្រម។ សិលាចារឹកនេះបង្ហាញថា តួប៉មនៃអាស្រមប្រហែលឧទ្ទិសដល់និកាយព្រះឥសូរ ព្រោះមានតម្កល់ និងបូជាដល់ព្រះគណេសនៃចន្ទនគិរី។
សរុបមក សិលាចារឹកទាំងអស់នេះ ជាប្រភពដ៏សំខាន់សម្រាប់ការសិក្សាពីបរិបទប្រវត្តិសាស្ត្រ នយោបាយ និងសាសនានៃអាណាចក្រខ្មែរសម័យបុរាណ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១១ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ