វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា សាងសង់ហេដ្ឋារចនាសម្ពន្ធ ភូមិបេតិកភណ្ឌវប្បធម៌ ត្រៀមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមសាងសង់ហេដ្ឋារចនាសម្ពន្ធ «ភូមិបេតិកភណ្ឌវប្បធម៌» នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងប្រារព្ធខួប១០ឆ្នាំ គ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឱ្យដឹងថា ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានទទួលខុសត្រូវក្នុងគម្រោងនៃការរៀបចំកម្មវិធី «ភូមិបេតិកភណ្ឌវប្បធម៌» ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ លោក ទិន ទីណា បានឱ្យដឹងថា ក្នុងឱកាសព្រិត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងសង្ឃឹម» សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីដែលមានឈ្មោះ «ភូមិបេតិកភណ្ឌវប្បធម៌» ដើម្បីចូលរួមអបអរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ។
លោក ទិន ទីណា បន្ថែមទៀតថា ភូមិបេតិកភណ្ឌវប្បធម៌នេះ នឹងមានការបង្ហាញពីបេតិកភណ្ឌរូបី និងអរូបី តាមរយៈការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទមាននៅតាមចម្លាក់ប្រាសាទបាយ័ន និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ រួមទាំងការរំកិលថ្ម។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពី របៀបចារសាស្ត្រាស្លឹករឹតដែលជាមរតករបស់អ្នកស្រុកពួក ដែលបង្ហាញពីរបៀបចារ ហើយសាធារណជនអាចសាកល្បងចារបានថែមទៀត បង្ហាញសិល្បៈការស្មូនភាជន៍ ការដាប់ស្បែក ហើយអ្នកទស្សនាអាចរៀនដាប់ឆ្លាក់ចម្លាក់ស្បែក ការផ្តិតសិលាចារិកឬរូបដល់អ្នកទស្សនា និងមានការប្រគំតន្ត្រីរបស់អ្នកភូមិត្បែងព្រមទាំងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដែរ រួមទាំងការតាំងផ្ទាំងព័ត៌មានបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក ទីណា បញ្ជាក់ថា ការរៀបចំភូមិបេតិកភណ្ឌវប្បធម៌ផ្តោតលើគោលគំនិតសំខាន់ៗ ដូចជា ផ្តល់ភាពសប្បាយរីករាយ ផ្តល់ការអប់រំ និងបណ្តុះគំនិតស្មារតីថ្មីៗ និងផ្សព្វផ្សាយពីសមិទ្ធផលស្នាដៃសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា។ ការតាំងបង្ហាញសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបីទាំងនេះ ដើម្បីបង្ហាញដល់មហាជន បណ្ដុះគំនិតឱ្យបានយល់ដឹងក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាការពារនូវសម្បត្តិបេតិកភណ្ឌជាតិដែលមិនអាចកាត់ថ្លៃបាន៕
អត្ថបទ៖ អាជ្ញាធរជាតិអប្សរា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ