Connect with us

វប្បធម៌ ជំនឿ

ស្រោមសំបុត្រក្រហម (អាំងប៉ាវ) ក្នុងក្ដីសុបិន បញ្ជាក់យ៉ាងដូច្នេះ

បានផុស

នៅ

ប្រសិនបើជនជាតិអាស៊ី យល់សប្តិឃើញ​ស្រោមសំបុត្រក្រហមក្នុងក្តីសុបិន មួយរយភាគរយ ទាក់ទងនឹងប្រាក់ខែ ប្រាក់រង្វាន់ ឬការទន្ទឹងរង់ចាំអំណោយ​ឆ្នាំថ្មីជាសាច់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថន័យនៃស្រោមសំបុត្រពណ៌ក្រហម (អាំងប៉ាវ) ក្នុងក្តីសុបិន បង្ហាញប្រាប់ជាមុនថា ព្រឹត្តិការណ៍រីករាយ ហើយនឹងមានសំណាងកំពុងកៀកមកដល់៖

សុបិនខ្លួនឯង ឲ្យអាំងប៉ាវទៅកាន់អ្នកដទៃ ដាស់តឿនឲ្យមានគម្រោងចំណាយ​ណាសមហេតុផល ព្យាយាមនិងសន្សំសំចៃឡើងវិញ។

សុបិនឃើញនរណាម្នាក់ ផ្តល់ឲ្យអាំងប៉ាវមកយើង មានន័យថា ត្រូវបានគេកោតសរសើរ និងទទួលស្គាល់ឲ្យតម្លៃខ្ពស់ពីអ្នកដទៃ។

សុបិនថាមាននរណាម្នាក់​ ប្រគល់ស្រោមសំបុត្រក្រហម ហើយអ្នកព្រមទទួលបង្ហាញថា​អ្វីៗនឹងរលូនតាមក្តីប្រាថ្នា។

មនុស្សវ័យកណ្តាល សុបិនទទួលបានអាំងប៉ាវក្រហម បង្ហាញថា សំណាងនៅមានស្ថេរភាព ហើយអ្វីៗនឹងដំណើរការទៅមុខ​ជាលំដាប់បន្តិចម្តងៗ តាមគម្រោង​។

សុបិននរណាម្នាក់ ផ្តល់ឲ្យអ្នកនូវកញ្ចប់ពណ៌ក្រហម គឺជាប្រផ្នូលល្អដែលអ្នកនឹងត្រូវបានទទួលស្គាល់និងបានការ​វាយតម្លៃ កោតសរសើរពីអ្នកដទៃ ទទួលបានទំនុកចិត្តទាក់ទងនិងការធានាលើខ្លួនឯង។

giving red envelope on holiday

នៅក្នុងវប្បធម៌ចិនក្តីសុបិន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិកំពូល​តារាវិទូម្នាក់ ដែលមានឈ្មោះថា ចូវុង។ សៀវភៅវចនានុក្រមសុបិន ដ៏ពេញនិយមរបស់ចូវុង បានឆ្លងកាត់តាំងពីរាប់ពាន់ឆ្នាំមុនមកនោះ ក៏ចាត់ថ្នាក់ក្តីសុបិន្តចេញជា​ ៧ ប្រភេទ ដែលមនុស្សយើងតែងតែមានក្នុងពេលគេង។

ដោយមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ សៀវភៅសុបិន្តរបស់ចូវវុង មានការពេញនិយមនៅក្នុងប្រទេសចិន ក៏ដូចជាសហគមន៍ចិននានា សម្រាប់ភាពទស្សទាយដ៏ពូកែរបស់ខ្លួន ក្នុងការពន្យល់អំពីក្តីសុបិន ខុសៗគ្នាជាពិសេសអ្វីដែលប្លែក។ សៀវភៅនោះចែងផងដែរថា សុបិន មានទំនាក់ទំនងជិតស្និទ្ធ ជាមួយស្ថានភាពសុខភាពផ្លូវចិត្ត ឬ​ភព្វព្រេងវាសនា​អ្នកនោះផ្ទាល់៕

គ្រូ ឯម

ចុចអាន៖ជំនឿមិនធ្លាប់ដឹងអំពីអាំងប៉ាវ ឬស្រោមសំបុត្រក្រហម ក្នុងប្រពៃណី ចិន

ចុចអាន៖ហូបអាហារ​ និងផ្លែឈើនេះ​ ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ ​​ដូចនាំ​លាភសំណាង​​ពេញ​មួយ​ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម