Connect with us

វប្បធម៌ ជំនឿ

មន្ត្រីស្ថានទូតជប៉ុន បង្ហាញនូវឆន្ទះគាំទ្រ បន្តរក្សាទំនាក់ទំនងជិតស្និតជាមួយអាជ្ញាធរជាតិព្រះវិហារ

បានផុស

នៅ

លោក TANINAI Ichitomo អគ្គរាជទូតរង នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បង្ហាញនូវឆន្ទះគាំទ្រ និងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជ្ញាធរជាតិព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាមកកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នាពេលថ្មីៗកន្លងនេះ។ នេះ បើតាមការឱ្យដឹងពី អាជ្ញាធរជាតិព្រះវិហារ។

លោក TANINAI Ichitomo អគ្គរាជទូតរង នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ខណៈជា ប្រធានប្រតិភូ​ បានបង្ហាញនូវឆន្ទះគាំទ្រ និងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងពិនិត្យលទ្ធភាពគិតគូរនូវថវិកាមូលនិធិដែលបានមកពីប្រទេសជប៉ុន ដើម្បីផ្តល់ឲ្យអាជ្ញាធរជាតិព្រះវិហារផ្ទាល់ ឬមធ្យោបាយផ្សេងៗ ក្នុងគោលដៅអភិរក្ស ជួសជុល សំណង់ប្រាសាទ និងកិច្ចការអភិវឌ្ឍន៍នានាឲ្យអស់ពីលទ្ធភាព សម្រាប់តំបន់រមណីយដ្ឋានបេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីវប្បធម៌​ ប្រវត្តិសាស្រ្ត និងសមិទ្ធិផលនានារបស់អាជ្ញាធរជាតិព្រះវិហារ លើកិច្ចការងារអភិរក្ស និងជួសជុល កិច្ចការអភិវឌ្ឍន៍សហគមន៍ និងព្រមទាំងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ។

អគ្គនាយរង​ និងថ្នាក់នាំមួយចំនួន នៃអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ លោក TANINAI Ichitomo អគ្គរាជទូតរងនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសហការីអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដោយយកចិត្តទុកដាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម