វប្បធម៌ ជំនឿ
ដឹងហើយ កាលបរិច្ឆេទសម្ពោធភាពយន្តប្រវត្តិសាស្ត្រ “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”
ពិធីសម្ពោធការចាក់ផ្សាយភាពយន្តប្រវត្តិសាស្ត រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នឹងប្រារព្ធ នៅដើមសប្ដាហ៍ក្រោយ ពោលគឺនៅថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ទីតាំង អាគារសន្និបាត CCIC ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងពិធីសម្ពោធ ក៏នឹងមានការបង្ហាញ របាយការណ៍សង្ខេបខ្លីរបស់ ឯកឧត្តម ហ៊ុយ វាសនា ប្រធានគណៈកម្មការផលិតភាពយន្ត ព្រមទាំងសន្ទរកថារបស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួររំលឹកថា ខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការហើយ នៅ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១។ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌រមី” ត្រូវបានថតជាខ្សែភាពយន្តភាគ ដែលនឹងត្រូវលក់ទៅ ឱ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។

កន្លងមក រឿងនេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ដោយទទួលបានប្រជាប្រិយភាពជាខ្លាំង។ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ជា រឿងនិទានបែបប្រវត្តិសាស្ត្រ ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ដោយសារដំណើររឿង នៃខ្សែភាពយន្តនេះមានលក្ខណៈប្រវត្តិសាស្ត្រ កម្រិតថ្នាក់ជាតិ ជាប្រវត្តិ នៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចតេជោ បានសម្រេចឱ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្ត នេះឡើងកាលពី ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១។ សមាសភាព គណៈកម្មការទាំង ១៤ រូប សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។ គណៈកម្មការ នេះ ដើមឡើយដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានស្នាដៃក្នុងការផលិតខ្សែភាពយន្តជាច្រើន។ ប៉ុន្តែ លោក បានទទួលមរណភាព ដោយសារ ជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។ នៅ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រចកែសម្រួល សមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ផលិតភាពយន្តភាគនេះ ដោយមាន លោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និង ដឹកនាំរឿង ជាអនុប្រធាន និង មានទីប្រឹក្សាសមាជិក ចំនួន ១៣ នាក់ផ្សេងទៀត៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់