វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ត្រៀមចាត់វិធានការលើ មាតិកា ការអត្ថាធិប្បាយ និងការសម្ដែងមិនសមរម្យ
លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួង ដើម្បីពិនិត្យលើសេចក្តីពា្រងនីតិវិធីប្រតិបត្តិស្តង់ដា (SOP) របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី គ្រួសារខ្មែរក្នុងការឆ្លើយតប និងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។

តាមការឱ្យដឹងពី ក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅព្រឹកនេះ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយផ្តោតលើភារកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោម៖

១. តាមដានលើមាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា
២. ចាត់វិធានការ អប់រំណែនាំ ដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្ក
៣. ក្នុងករណីមិនរាងចាល ក្រសួងត្រូវជូនដំណឹងទៅក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់វិធានការបន្ត។

កិច្ចប្រជុំខាងលើទៀតសោត ក្រុមការងារបានពិភាក្សាលើការងារត្រៀមរៀបចំសិក្ខាសាលានាពេលខាងមុខ ព្រមទាំងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ការអនុវត្តការងារយេនឌ័រនៅឆ្នាំបន្តបន្ទាប់ទៀត៕

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?