វប្បធម៌ ជំនឿ
មកដឹងកន្លែងដាក់តាំង បដិមាទ្វារបាល មកពីប្រាសាទទន្លេស្ងួត បន្ទាប់ពីជួសជុលរួចរាល់
បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់ ១,៨២ម៉ែត្រ ទទឹង ០,៧៨ម៉ែត្រ និងកម្រាស់ ០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះកប់ក្រោមដី នៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិអប្សរា នៅព្រឹកនេះ។
លោក គុន ផល្លី ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា ៦បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។ ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។
បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹង និងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។
លោក គុន ផល្លី បានពន្យល់ថា បដិមាទ្វារបាលក្នុងសិល្បៈខ្មែរដំបូងៗត្រូវបានគេប្រទះឃើញនៅតាមជញ្ជាំងប្រាសាទឥដ្ឋ របស់ក្រុមប្រាសាទសំបូរព្រៃគុក នៅអំឡុងសតវត្សរ៍ទី៧-៨ នៃគ្រិស្ដសករាជ។ ក្រោយមកបដិមាទ្វារបាលត្រូវបាននិយមកាន់តែច្រើនឡើង និងវិវត្តទៅជាបដិមាទ្វារបាលទោល ក្នុងរចនាប័ទ្មប្រែរូបអំឡុងសតវត្សរ៍ទី១០ នៃគ្រីស្ដសករាជ និងបន្តដល់រាជព្រះបាទជ័យវរ័្ននទី៧ ឆ្នាំ១១៨១ ដល់ឆ្នាំ១២២០ នៃគ្រិស្តសករាជ។
ជាទូទៅបដិមាទ្វារបាលទោលនៅក្នុងរាជព្រះបាទជ័យវរ្ន័នទី៧ មានមាឌធំ កម្ពស់ខ្ពស់ នៅលើដងខ្លួនមានលម្អទៅដោយគ្រឿងអលង្ការ ដូចជា មកុដ ក្រវិល សុរងក កងដៃ កងជើង។ នៅក្នុងដៃទ្វារបាលជាទេវៈមានកាន់កេតនភណ្ឌជាដំបងត្រីសូល៍។ ចំពោះទ្វារបាលនេះក៏មានជាអសុរដែរ។ រីឯទ្វារបាលជាអសុរវិញ គឺមានកាន់ដំបងទ្រវែងជាដើម។
គួរបញ្ជាក់ថា បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា បដិមាទ្វាបាលនេះ អាចត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់