វប្បធម៌ ជំនឿ
រូបភាពឃើញដំបូងឆ្លុះបញ្ចាំងពី “ស្ថានភាពចិត្ត” របស់អ្នកនៅពេលនេះ
ជាទូទៅអ្នកចិត្តសាស្រ្តតែងតែប្រើ “ការធ្វើតេស្តគម្រោង” ដើម្បីវាយតម្លៃបុគ្គលិកលក្ខណៈនិងចរិតលក្ខណៈរបស់មនុស្ស។ ក្នុងនោះមានរូបភាពដែលយើងឃើញមិនសូវច្បាស់ ហើយមើលឃើញក្នុងមុំជាច្រើន ដើម្បីជំរុញប្រតិកម្មក្នុងខួរក្បាល ឲ្យឃើញពីលក្ខណៈនៃចិត្តរបស់មនុស្សនោះ។ ការបំភាន់អុបទិកគឺជាការសាកល្បងមួយផ្សេងទៀត ដែលអាចជួយអ្នកឲ្យដឹងពីស្ថានភាពផ្លូវចិត្ត ឬបុគ្គលិកលក្ខណៈរបស់អ្នក។
ដូចជាការបំភាន់ដែលយើងមកជាមួយគ្នានៅថ្ងៃនេះ វាអាចជួយឆ្លុះបញ្ចាំងថាតើ «ស្ថានភាពនៃចិត្ត» របស់អ្នកនៅពេលនេះជាអ្វី? សូមមើលរូបភាពខាងក្រោម តើរូបភាពដំបូងដែលអ្នកបានឃើញនោះជាអ្វី?

១ ថាសហោះ (UFO)

ប្រសិនបើអ្នកឃើញ UFO ដំបូង អ្នកហាក់ដូចជាមានការរំខាននៅពេលនេះ។ ស្ថានភាពចិត្តរបស់អ្នកកំពុងស្ថិតក្នុងអារម្មណ៍ច្របូកច្របល់ ហើយមិនអាចផ្តោតលើកិច្ចការនៅចំពោះមុខបាន អ្នកតែងតែមានអារម្មណ៍ធ្លាក់ទឹកចិត្ត អស់សង្ឃឹម ហើយវាគឺដោយសារតែភាពតានតឹងដែលអ្នកបានប្រមូលផ្តុំអស់រយៈពេលជាយូរ។ អ្នកប្រហែលជាជួបប្រទះនឹង ការផ្ទុះ ក្នុងពេលឆាប់ៗនេះ ដោយការយំ ឬបញ្ចេញកំហឹង។ ដោយសារតែការរក្សាអារម្មណ៍ និងមិនបញ្ចេញមតិ វានឹងធ្វើឲ្យអ្នកមានបញ្ហាគេងមិនលក់ សុបិនអាក្រក់ មានការឈឺក្បាលប្រកាំង ឬមានបញ្ហាសុខភាព។
២ មុខមនុស្សក្រៅភព

ប្រសិនបើរឿងដំបូងដែលអ្នកឃើញគឺជាមុខមនុស្សក្រៅភព អ្នកមានទំនោរធ្វើឲ្យរឿងតូចក្លាយជារឿងធំ។ អ្នកបារម្ភរឿងតូចតាច ទើបបង្កើតរឿងរញ៉េរញ៉ៃ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវអនុវត្តការគ្រប់គ្រងខ្លួនឯង និងស្ងប់ចិត្តបន្តិច សាកល្បងយោគៈ ឬលំហាត់ដកដង្ហើម។ បើមិនដូច្នោះទេ ចូរធ្វើអ្វីមួយដែលអនុញ្ញាតឲ្យខ្លួនអ្នកសម្រាក ជំនួសឲ្យការខ្ជះខ្ជាយពេលវេលាលើរឿងតូចតាច ចូរយើងគិតអំពីបញ្ហាធំជាងនេះ ឬអាចប្រើវិធីសាស្រ្តមើលបញ្ហានៅពីមុខទិដ្ឋភាពជាច្រើន តាមរយៈការនិយាយជាមួយមនុស្សជិតស្និទ្ធ នឹងអ្នកដើម្បីទទួលបានទស្សនៈថ្មី វាអាចនឹងអាចជួយអ្នកបាន។
៣ រូងភ្នំ

បើមើលរូបហើយឃើញល្អាងមុនគេ វាមានន័យថាឥឡូវនេះអ្នកកំពុងមានអារម្មណ៍ស្ងប់ស្ងាត់ និងបានមើលឃើញផ្នែកភ្លឺនៃជីវិត។ អ្នកគឺជាអ្នកសុទិដ្ឋិនិយម ហើយក៏គ្មានអ្វីអាចរំខានអ្នកបានទេ។ នោះធ្វើឲ្យអ្នកក្លាយជាការពឹងផ្អែកខាងវិញ្ញាណរបស់មនុស្សជុំវិញអ្នក ឬធ្វើជាទីប្រឹក្សាមនុស្សជាច្រើន ទាំងជីវិត ការងារ និងស្នេហា សូមឲ្យថាមពលល្អរបស់អ្នកជួយមនុស្សជាទីស្រលាញ់របស់អ្នក។
គ្រូ ណុប
ចុចអាន៖ប្រសិនបើឃើញសត្វណាមួយមុនគេ ដូចបង្ហាញចរិតពិតពីខាងក្នុង
ចុចអាន៖ចិត្តសាស្ត្រ៖ តើបុរសក្នុងរូបនេះកំពុង “រត់ទៅឆ្ងាយ ឬរត់មករកអ្នក”?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ