វប្បធម៌ ជំនឿ
គេថា សុបិនជ្រុះក្រចកដៃ ជាប្រផ្នូលអាក្រក់?
សុបិនជ្រុះក្រចកម្រាមដៃ ជាសុបិនអាក្រក់ចំពោះមនុស្សជាច្រើន ព្រោះតែសុបិនបែបនេះផ្ដល់នូវអារម្មណ៍ភ័យរន្ធត់ ឈឺចាប់ និងភាពខ្លាចដែលថា វានឹងក្លាយជាការពិតនៅពេលភ្ញាក់ពីគេងមក។ ដូច្នេះ តើសុបិននេះពិតជាអាក្រក់មែនឬអត់ មកអានអត្ថន័យខាងក្រោមនេះជាមួយគ្នា!

ឃើញក្រចកជ្រុះ ហើយចេញឈាម អ្នកនឹងត្រូវផ្លាស់ទីលំនៅ ផ្លាស់ប្តូរភារកិច្ចការងារក្នុងទិសដៅប្រសើរជាងមុន។
ឃើញជ្រុះក្រចកម្រាមមេដៃ អ្នកនឹងទទួលបានលាភសំណាងផ្នែកហិរញ្ញវត្ថុ និងសាច់ញាតិដែលនឹងមកលេងពីចម្ងាយ។
ឃើញជ្រុះក្រចកម្រាមដៃចង្អុល បកស្រាយថា នឹងទទួលបានព័ត៌មានល្អពីមិត្តភក្តិ ឬអ្នកស្គាល់គ្នា។
ឃើញជ្រុះក្រចកម្រាមដៃកណ្ដាល បើម្ចាស់សុបិនកំពុងឈឺ នឹងជាពីជំងឺក្នុងពេលដ៏ខ្លីខាងមុខនេះ ឬបើកំពុងជួបទុក្ខលំបាក វាក៏នឹងសាបរលាបទៅឆាប់ៗផងដែរ។
ឃើញជ្រុះក្រចកម្រាមដៃនាង អ្នកនឹងទទួលបានដំណឹងល្អ និងលាភសក្ការពីការផ្សងសំណាង។
ឃើញជ្រុះក្រចកម្រាមកូនដៃ ជាប្រផ្នូលបង្ហាញថាអ្នកនឹងទទួលបានលាភសំណាងពីការរកស៊ីជួញដូរ ប៉ុន្តែមិនចំណេញជាដុំកំភួននោះទេ។
ឃើញជ្រុះក្រចកគ្រប់ម្រាម ជីវិតនឹងជួបតែរឿងល្អៗ សំណាងអាក្រក់នឹងរលាយបាត់បង់។
ឃើញជ្រុះក្រចក ហើយដុះវិញ មានន័យថា អ្នកនឹងទទួលបានផ្លែផ្កាពីការងារ ការរកស៊ី ឬកិច្ចការផ្សេងៗ ដូចការរំពឹងទុក៕
អត្ថបទ៖ សន្យា
ចុចអាន៖ សុបិនឃើញចោរចូលផ្ទះ ឬចោរប្លន់ ជាប្រផ្នូលអាក្រក់ មិនគួរព្រងើយ
ចុចអាន៖ អត្ថន័យសុបិន ១៤ប្រភេទ ចាស់ៗឱ្យកត់ចំណាំទុក កុំភ្លេចឱ្យសោះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ