វប្បធម៌ ជំនឿ
ភ្លុកដំរីមួយ ត្រូវបានតភ្ជាប់ទៅក្បាលដំរីកណ្តាលរបស់ដំរីក្បាលបី នៃខ្លោងទ្វារតាកាវ
ក្រុមការងារបច្ចេកទេសជួសជុល និងអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំរបស់ដំរីក្បាលបីនៅជ្រុងអគ្នេយ៍នៃខ្លោងទ្វារតាកាវ។ ការភ្ជាប់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារធ្វើកំណាយរកឃើញភ្លុកដំរី។ នេះតាមការផ្ដល់ព័ត៌មាន ពី អាជ្ញាធរជាតិអប្សរា នៅព្រឹកនេះ។
លោក មុំ សុផុន មន្ត្រីបច្ចេកទេសជួសជុលនិងអភិរក្សថ្ម បានលើកឡើងថាក្រុមការងារបានកំណាយសម្អាតកំណកដីនៅបរិវេណជុំវិញខ្លោងទ្វារតាកាវបានរកឃើញបំណែកភ្លុកដំរីចំនួន២ ទី១ស្ថិតនៅជ្រុងដំរីក្បាលទិសអាគ្នេយ៍ និងទី២បានឃើញនៅជ្រុងដំរីក្បាលបីទិសនិរតី។ ក្នុងចំណោមភ្លុកដំរីទាំង២ មានតែមួយប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំ ជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ ដែលមានបណ្តោយ ០,៤៤សង់ទីម៉ែត្រ ទទឹង ០,២៣សង់ទីម៉ែត្រ កម្រាស់ ០,២០សង់ទីម៉ែត្រ។ ចំណែក បំណែកភ្លុកដំរីទី២ បាក់ផ្នែកកណ្តាលមិនមានរូបរាងពេញអាចសម្គាល់ថា នៅទីតាំងណាមួយនៃដំរីក្បាលបីទាំងនោះបានឡើយ។
មន្ត្រីបច្ចេកទេសរូបនេះ ឱ្យដឹងទៀតថា ការតភ្ជាប់បំណែកភ្លុកដំរីទៅទីតាំងដើម គឺក្នុងគោលបំណង ដើម្បីបង្ហាញឱ្យសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឃើញនូវរូបរាងពេញលេញរបស់ដំរីដែលដូនតាខ្មែរយើងបានឆ្លាក់ គឺមានភ្លុកក្នុងទម្រង់បែបណា និងជាពិសេសលើកតម្លៃប្រវត្តិសិល្បៈ ដែលដូនតាបានបន្សល់ទុកឱ្យ គឺមិនបាត់សាបសូន្យទាំងស្រុងនោះទេ។
ក្នុងនាមជាអ្នកជួសជុល និងអភិរក្សថ្មមួយរូប លោក មុំ សុផុន គិតថា នេះជាការល្អណាស់ដែលភ្លុកដំរីដែលបានបាក់កប់ទៅក្នុងដីជាយូរឆ្នាំមកហើយ ត្រូវបានរកឃើញមកវិញ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានរកឃើញទីតាំងដើមវិញ ហើយសាធារណជនអាចមកទស្សនាស្វែងយល់បាន នៅខ្លោងទ្វារតាកាវជ្រុងអាគ្នេយ៍ ព្រោះចម្លាក់ដំរីក្បាលបីដែលមានភ្លុកពេញលេញ កម្រឃើញមាននៅសេសសល់តាមខ្លោងទ្វារចេញចូលក្រុងអង្គរធំទាំង៥៕
រូបភាព៖ លោក យី សុថា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ