Connect with us

វប្បធម៌ ជំនឿ

រដ្ឋលេខាធិការក្រសួងវប្បធម៌ថ្មី ស្ដាយបុគ្គលល្បីមិនយកឥទ្ធិពលខ្លួនបង្កើតមាតិកាចម្រើនសង្គម

បានផុស

នៅ

លោកស្រី ឡងឌី សាន់ណារ៉ា ជាអតីត អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សមាគម នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៏ នៃ ក្រសួងព័ត៌មាន ដែលទើបប្ដូរមកកាន់តំណែង រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងយកចិត្តទុកដាក់ ពិនិត្យយ៉ាងល្អិតល្អន់ទៅ លើសេចក្តីពា្រងនីតិវិធីប្រតិបត្តិស្តង់ដា (SOP) របស់គណ:កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី គ្រួសារខ្មែរក្នុងការឆ្លើយតប និងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឡងឌី សាន់ណារ៉ា មានប្រសាសន៍បន្តថា៖ “ព្រោះនៅក្នុងយុគសម័យឌីជីថលនេះ ប្រៀបដូចជាកាំបិតមុខពីរ អាចបានជាផលវិជ្ជមាន និងផលអវិជ្ជមាន។ ដូច្នេះហើយយើងត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីងាយស្រួលក្នុងការកំណត់គោលដៅ និងតួនាទីភារកិច្ច នៃក្រសួងស្ថាបន ដែលមានភារៈក្នុងការទទួលខុសត្រូវ”។

ចំពោះ មាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា នាពេលបច្ចុប្បន្ន លោកស្រី ឡងឌី សាន់ណារ៉ា លើកឡើងថា ដោយភាពជឿនលឿននៅក្នុងសម័យវិទ្យាសាស្រ្តទំនើប ពេលខ្លះធ្វើឱ្យអ្នកផលិតមួយចំនួនភ្លេចខ្លួន ធ្វើអ្វីតាមចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកស្រី ឡងឌី សាន់ណារ៉ា មានប្រសាសន៍បន្តថា៖ “សព្វថ្ងៃនេះមានអ្នកល្បីៗច្រើន ចំពោះខ្ញុំ ពេលខ្លះពិតជាមានការសោកស្ដាយ ដោយបានឃើញ បុគ្គលមួយចំនួនដែលគាត់ល្បី គាត់មានប្រជាប្រិយភាព គាត់គួរយកប្រជាប្រិយភាពរបស់គាត់យកមកធ្វើជាសាច់រឿង រឺជាអ្វីដែលមានអត្ថនយ័អប់រំប្រកបដោយសីលធម៌ សុជីវធម៌ ក្នុងការតាក់តែងនិពន្ធសាច់រឿងមិនប៉ះពាល់ជាអវិជ្ជមានដល់តម្លៃមនុស្សទូទៅ ឬចំពោះបុគ្គលណាម្នាក់។ ដោយសំដៅដល់រូបភាពដែលផ្តល់តម្លៃជាសារវន្ត័ ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម”។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ លើកឡើងថា ក្រសួងមិនមាន នីតិវិធី ត្រួតពិនិត្យ ដើម្បី តាមដានលើមាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា ជាមុនទេ ក្នុងករណី មាតិកា មានប្រតិកម្ម អវិជ្ជមានពីសាធារណជនទេ យើងនឹងចាប់ផ្តើមពិនិត្យលើនីតិវិធី របស់ បុគ្គល ក្រុម ឬ នីតិបុគ្គល ដើម្បីពិនិត្យតាមផ្លូវច្បាប់។

លោកស្រី ឡងឌី សាន់ណារ៉ា មានប្រសាសន៍បន្តថា៖ “ក្រុមការងារនឹងអញ្ជើញ ក្រុមផលិតមាតិកាមិនសមរម្យ មកពន្យល់ណែនាំ ក្នុងករណីដែលគាត់មិនមិនស្ដាប់ទេ មិនទទួលតាមការណែរមនាំទេ គឺយើងធ្វើតាមផ្លូវច្បាប់ ផ្ដល់ដំណឹងឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់។ ចំពោះ អ្នកដែលធ្វើបានល្អដោយវិជ្ជាជីវៈ យើងលើកទឹកចិត្តគាត់ឱ្យធ្វើជាបន្តទៀត ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកទឹកចិត្តណាស់ ចំពោះវិស័យឯកជនដែលចង់​ផ្សព្វផ្សាយពី​វប្បធម៌ជាតិ​ដោយទទួលខុសត្រូវ មិនប្រាសចាកពីអត្តសញ្ញាណជាតិ”។

លោកស្រី ឡងឌី សាន់ណារ៉ា មានបណ្ដាំផ្ញើថា យុវជន ដើម្បីវប្បធម៌ជាតិ។ ជាយុវជនខ្មែររត្រូវតែចូលរួមដោយមានការទទួលខុសត្រូវ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍ វប្បធម៌ជាតិ។ ត្រូវចេះស្រឡាញ់អ្វីដែលជារបស់យើង ចេះរក្សានូវគុណតម្លៃ ត្រូវចេះរក្សា ចេះអភិរក្ស អភិវឌ្ឍ ដោយមនិសិកាជាតិ។ ខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិតដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៣៦ នាទីutes មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៤៨ នាទីutes មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម