Connect with us

វប្បធម៌ ជំនឿ

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន៖ “ខ្ញុំនៅជំពាក់​ក្បាច់គុនជូនប្រទេសជាតិ ប្រហែល ៥ពាន់ក្បាច់”

បានផុស

នៅ

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍ឱ្យ “កម្ពុជាថ្មី” ដឹងថា លោកបានតស៊ូជាង២០ឆ្នាំ ទម្រាំល្បុកតោរស់ឡើងវិញ ដោយបានតស៊ូ និងកសាង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ជាមួយតាៗជាគ្រូ និងសិស្សគុនផង ហើយបានកសាងសៀវភៅក្បាច់គុន បានចំនួនជាង ៣ពាន់ក្បាច់ហើយ ដោយនៅសល់ប្រហែល ៥ ០០០ ក្បាច់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍បន្ថែមថា៖ “ហើយខ្ញុំនឹងត្រៀមបោះពុម្ពសៀវភៅក្បាច់គុនលើកទី១ នៅពេលខាងមុខ គឺសៀវភៅក្រមា-ស។ យើងមាន ក្រមា-ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ១ជាន់ រហូតដល់ ១០ជាន់ ដែលខ្ញុំបានធ្វើដល់ ៤ជាន់ហើយ ហើយខ្ញុំនៅជំពាក់ប្រទេសជាតិ និងកូនចៅខ្មែរជំនាន់ក្រោយ ប្រហែល ៥ពាន់ ក្បាច់ទៀត ដើម្បីឱ្យគ្រប់ក្រមាខ្មៅ ១០ជាន់”។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ មានប្រសាសន៍ថា លោកមិនដឹងថា លោកអាចមានពេល​វេលា​គ្រប់គ្រាន់​ដើម្បីបម្រើវិស័យវប្បធម៌គុនល្បុកតោព្រលឹងជាតិនេះដល់​កម្រិត​ណាទេ ប៉ុន្តែលោកដឹងថា លោកនៅជំពាក់​ក្បាច់គុនជូនប្រទេសជាតិ ជូនកូនចៅជំនាន់ក្រោយ ប្រហែល ៥ពាន់ក្បាច់ទៀត។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍បញ្ជាក់បន្តថា៖ “ខ្ញុំសន្យា ហើយស្បថ​ជូនអាទិទេព និងប្រជាពលរដ្ឋខ្មែរទាំងអស់ថា ដរាបណា ខ្ញុំនៅបើកភ្នែក នៅមាន​ដង្ហើម ដរាបនោះ ខ្ញុំនឹងបញ្ចប់ក្បាច់គុនទាំងអស់ដែលខ្ញុំមានទុកស្នង​ត្រកូល ទុកជូនកូនចៅ​ខ្មែរ​ជំនាន់ក្រោយជាអមតៈ”។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន លើកឡើងថា បំណងគោលដៅនេះ គ្រាន់តែជាក្ដីសង្ឃឹមទេ ប៉ុន្តែការសម្រេចមិនមែនស្ថិតលើលោកទេ។ ការឱ្យ​វប្បធម៌​​គុនខ្មែររស់ជាអមតៈ គឺស្ថិតលើប្រជាពលរដ្ឋខ្មែរទាំងអស់ជាពូជពង្សខ្មែរមហានគរជួយ​ទ្រទ្រង់ ឱ្យសម្បត្តិវប្បធម៌ជាតិនេះរស់រហូតជាអមតៈ ដ្បិតបើសង្ឃឹមតែក្រុមរបស់លោក ២ ៣នាក់ ក៏មិនអាចរក្សាវប្បធម៌​ក្បាច់គុនរបស់ជាតិ​បានយូរអង្វែងដែរ។

គួរបញ្ជាក់ថា ​ក្បាច់គុន​ខ្មែរ​ដែលមានអាយុកាលជាង ​២០០០​ឆ្នាំ​ បាន​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ ជាផ្លូវការ ​តាម​ការសម្រេចក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​របស់អង្គការ UNESCO ដែលធ្វើឡើងនៅប្រទេសម៉ារ៉ុក នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា)។ ជាមួយគ្នានេះ កីឡាគុនល្បុក្កតោ បានបញ្ចូលក្នុងវិញ្ញាសា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៣ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម