វប្បធម៌ ជំនឿ
សុបិនលិចទូក ត្រូវប្រយ័ត្នលើរឿងអ្វីខ្លះ?
សុបិនលិចទូក ជាសុបិនដែលចាស់ៗពីដើមចំណាំថា ជាប្រផ្នូលមិនល្អ ត្រូវឱ្យកូនចៅប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងរឿងបច្ចុប្បន្ន និងអនាគត។ យ៉ាងណាមិញ សុបិននេះអាក្រក់មែនឬអត់ សូមអានការទស្សន៍ទាយតាមទម្រង់នៃសុបិនដូចខាងក្រោម៖

សុបិនលិចទូក តែរួចជីវិត
ទស្សន៍ទាយថា អ្វីដែលអ្នកគិតបម្រុងធ្វើ ឬមានផែនការនឹងទទួលការបរាជ័យ។ មិនតែប៉ុណ្ណោះ ហិរញ្ញវត្ថុមានគម្លាតគ្នាខ្លាំងរវាងចំណូល-ចំណាយ ដែលនាំឱ្យទ្រព្យសម្បត្តិថយចុះ។
នៅពេលនេះនឹងមានបញ្ហាក្នុងដំណើរការគម្រោងនានា តម្រូវឱ្យអ្នកមានភាពអត់ធ្មត់ខ្លាំងបំផុត ទើបអាចឆ្លងផុតគ្រាលំបាក។
សុបិនលិចទូក ហើយលង់ស្លាប់
ជាសុបិនដែលទាមទារឱ្យអ្នកថែទាំខ្លួនយ៉ាងពិសេស ព្រោះអាចមានសត្រូវ ឬគូប្រជែងដែលកំពុងរកវិធីមកធ្វើបាបអ្នក ឬបង្ខូចកេរ្តិ៍ឈ្មោះ។
សុបិនទូកលិច នៅពីមុខអ្នក
វាជាប្រផ្នូលប្រាប់ថា គ្រប់កិច្ចការនឹងមានភាពរាំងស្ទះ អ្វីៗមិនសូវរលូននោះទេ។ ប៉ុន្តែនៅពេលដែលអ្នកកំពុងឆ្លងកាត់បញ្ហានេះ ចូរគិតថា អ្នករឹងមាំ និងមានសមត្ថភាពក្នុងការដោះស្រាយវា។
សុបិនឃើញទូកលិច នៅក្នុងសមុទ្រ
ក្នុងអំឡុងពេលនេះ មានរឿងដែលនាំឲ្យអ្នករងភាពអាម៉ាស។
សុបិនឃើញទូកលិច នៅក្នុងទន្លេ
សុបិននេះមិនមែនជាសុបិនល្អទេ ព្រោះវាតំណាងឱ្យសំណាងអាក្រក់ដែលហៀបនឹងកើតឡើង ដូចជាការចាញ់ពាក្យបណ្ដឹង ឬការខាតបង់ការរកស៊ី និងការជួញដូរជាដើម៕
អត្ថបទ៖ សន្យា
ចុចអាន៖ គេថា សុបិនជ្រុះក្រចកដៃ ជាប្រផ្នូលអាក្រក់?
ចុចអាន៖ សុបិនឃើញចោរចូលផ្ទះ ឬចោរប្លន់ ជាប្រផ្នូលអាក្រក់ មិនគួរព្រងើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា