Connect with us

វប្បធម៌ ជំនឿ

ជោគជតារាសីប្រចាំឆ្នំាថោះ សម្រាប់មនុស្សកើតក្នុងឆ្នាំជូត

បានផុស

នៅ

តាមក្បួន​ហោរាសាស្ត្រ​ក្នុងឆ្នាំនីមួយៗ តែងមានរាសីខុសគ្នាទាំងប្រុសនិងស្រី ត្បិតថា​មានឆ្នាំដូចគ្នាក្ដី តែ​មិនប្រាកដថាបុគ្គលម្នាក់ៗ​រាសីដូចគ្នានោះទេ។

បើយោងតាមសៀវភៅ​មហា​សង្ក្រាន្ត​ដោយ​លោក​បណ្ឌិត អ៉ឹម បុរិន្ទ នាយកនៃគណៈកម្មការ​ស្រាវជ្រាវ​វិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានបង្ហាញនូវជោគជតារាសី​ឆ្នាំជូតប្រចាំឆ្នាំថោះ២០២៣ដូចខាងក្រោមនេះ។

បើជាមនុស្សប្រុសកើតឆ្នាំជូតទំនាយ​ថាៈ​ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នក​មិនសូវជារីករាយសោះឡើយ ទោះយ៉ាងនេះក៏ដោយ​អ្នកគង់​បានសម្រេច​ក្នុង​ការ​ដែល​អ្នក​បាន​តាំងចិត្តទុកប្ដូរផ្ដាច់​មិត្តភ័ក្ដិ​របស់​អ្នក​ ឬមនុស្ស​ធ្វើការជាមួយ។ ប៉ុន្តែ​ពេលនេះអ្នកមិនគួររាប់អានមនុស្ស​អាប់​ជោគ​ថោក​រាសី​ដឹកនាំ​អ្នកឲ្យខកខាតទុនក្នុងរយៈឆ្នាំនេះ ​អ្នក​ក៏មិន​គួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​តែ​បើកហាង​លក់​ដូរឥវ៉ាន់​ថ្មី ឬ​ប្រកបការ​យ៉ាងណា​ក៏ដោយ​ កុំធ្វេសប្រហែស ហើយមិនគួរពឹងរកឲ្យគេជួយ​ទុក្ខធុរៈខ្លួន​ជា​ដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ជា​មនុស្ស​ស្រី​កើតក្នុងឆ្នាំជូត​ទំនាយ​ថាៈ​ ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន ​មុខជា​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា​ជួប​លាភ​ផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមាន​មនុស្ស​ឫស្សា​ចំពោះ​លទ្ធផលរបស់​អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាច​ឲ្យ​សោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ពោលនេះ ចូរអ្នក​ប្រយ័ត្នមនុស្ស​មានទុក្ខទោសគ្របសង្កត់ ណាមួយមក​បញ្ចុះបញ្ចូល​បញ្ចោរ​លើក​ជើង អ្នកឲ្យ​ចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធ​ទាំងអស់។ ហើយ​មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងភ្លោះចង្កេះ​គេច​ឆ្អឹង​ខ្នង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៩ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម