Connect with us

វប្បធម៌ ជំនឿ

បុរាណជឿថា សុបិនឃើញផ្លែចេក បង្ហាញពីលាភសំណាង

បានផុស

នៅ

ប្រជាជន​ពី​បុរាណតែង​មាន​ជំនឿ​ថា ការ​សុបិន​ឃើញ​ផ្លែចេក គឺជាប្រផ្នូល​បង្ហាញ​ពី​លាភ​សំណាង ដែលអត្ថន័យរបស់វាត្រូវបានបកស្រាយតាមសណ្ឋានដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនឃើញចេកទុំ

ចេកទុំគ្រប់ភេទ បង្ហាញខ្លួនក្នុងសុបិន មានន័យថា លទ្ធផល​ការងារនឹងទទួលបានជោគជ័យ ហើយអ្វី​ៗដែលអ្នក​បាន​ព្យាយាម​ជា​យូរ​មក​ហើយ​នឹង​មិនធ្វើឱ្យអ្នកខកបំណងឡើយ។ ជាមួយគ្នានេះមនុស្សស្គាល់ជាច្រើន នឹងតាមជួយជ្រោមជ្រែងគ្រប់យ៉ាង។

សុបិនឃើញចេកខ្ចី

ចេកខ្ចី ​មានន័យថា អ្នកនឹងទទួលបានជំនួយពីមិត្តភក្តិ ឬញាតិនៅឆ្ងាយ។

សុបិនឃើញចេកមួយស្និត ឬមួយស្ទង

សុបិននេះមានន័យថា អ្នកនឹងមាន​លាភ​សំណាង​ចេញពី​ការងារ ការ​រកស៊ី​ និងជំនួញធំៗ ដោយមានប្រាក់ចំណូលហូរចូលយ៉ាងសន្ធឹកសន្ធាប់ ហើយការកកស្ទះនានាកាលពីពេលកន្លងមក នឹងត្រូវបានដោះស្រាយ។

សុបិនឃើញផ្លែចេកភ្លោះ

ឃើញផ្លែចេកភ្លោះ ឬញ៉ាំចេកភ្លោះ នឹងទទួលបានសំណាងផ្នែកសុខភាព។ មនុស្សដែលកំពុងឈឺ នឹងធូរសា្រលពីរោគាព្យាធិ។

សុបិនឃើញគំនរចេក

សុបិនឃើញគំនរចេក​ មានន័យថា អ្នកនឹងទទួលបានសំណាងពីស្នេហា។ អំឡុងពេលនេះនឹងមាននរណាម្នាក់ចង់ចាប់ផ្តើមទាក់ទងជាមួយអ្នក៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនលិចទូក ​ត្រូវប្រយ័ត្នលើរឿងអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍១៣ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម