Connect with us

វប្បធម៌ ជំនឿ

យល់សុបិនឃើញផ្លែក្រូច ល្អណាស់ទាំងស្នេហា​ ទាំងលុយចំណូល

បានផុស

នៅ

ឃើញអ្វីៗទាក់ទងនឹង​ផ្លែក្រូចនៅក្នុងក្តីសុបិនគឺជានិមិត្តរូបនៃ សុខភាព ការបំពេញបំណងប្រាថ្នាបានសម្រេច និងជោគជ័យធំនៃចំណងអាពាហ៍ពិពាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកសុបិនឃើញអ្វីក្តីពាក់ព័ន្ធនឹងក្រូចមានន័យថា ឆាប់ៗខាងមុខ​ អ្នកនឹងជួបមនុស្សណាម្នាក់ដែលមានឥទ្ធិពលនិង​និស្ស័យល្អមកដើរតួសំខាន់ក្នុងការកំណត់វាសនាថ្មីសម្រាប់អ្នកនិងគេ​ដែលនឹងជោគជ័យទៅជាមួយគ្នា។

បើឃើញ​ខ្លួនឯងរកទិញផ្លែក្រូចនៅលើទីផ្សារ ក្តីសុបិនបង្ហាញ​ឱ្យដឹងមុនថា ខ្លួននឹង​បានបំពេញនូវបំណងប្រាថ្នាដែលគួរឱ្យស្រឡាញ់និងប៉ងទុកមកជាយូរណាស់ហើយ។ សុបិនដែលឃើញខ្លួនអ្នកកំពុងទិញក្រូចក៏បានន័យផងដែរថានឹងមាន​គេ​ជួយដោះស្រាយបញ្ហាគ្រួសារនិងភាពវឹកវរវិជ្ជាជីវៈ។

ប្រសិនបើសុបិនឃើញដើមក្រូចមួយដើមឬច្រើន ឬចម្ការក្រូចទោះមិនឃើញផ្លែ ជាសញ្ញាល្អ ត្រៀមខ្លួនសម្រាប់ដំណឹងរីករាយ។

ប្រសិនបើឃើញដើមក្រូចជាច្រើនដែលមានផ្លែក្រូចភ្លឺទែង ប្រផ្នូលឱ្យដឹងជាមុនថា ទំនាក់ទំនងស្នេហា​របស់អ្នកនឹងនាំដល់មានអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងរីករាយពេញមួយជីវិត។

បើយល់សប្តិឃើញ ញ៉ាំផ្លែក្រូច បែរជាមានន័យថា អ្នកមិនពេញចិត្តនឹងជីវិតផ្ទាល់ខ្លួនឬដៃគូទេ។ ហើយបើនៅក្នុងក្តីសុបិន ញ៉ាំក្រូចហើយ​មានអារម្មណ៍ថា មានរសជាតិជូរ វាមានន័យថាអ្នកអាចប្រឈមមុខនឹងបញ្ហា។

ប្រសិនបើស្ត្រីណាម្នាក់ សុបិនឃើញក្រូចធំមួយនៅលើដើមឈើ ប៉ុន្តែនាងមិនអាចឈោងដល់​វា​ឬបេះវាបានសោះ មានន័យថានាងមិនទុកចិត្តបុរសណា ហើយអាចនៅឯកោអស់រយៈពេលជាយូរទៀត។

ប្រសិនបើអ្នកឃើញក្រូចនៅលើតុជាអាហារ សូមត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើលដ៏រីករាយមួយ។ ប្រសិនបើស្ត្រីនៅក្នុងក្តីសុបិនឃើញខ្លួនឯងឧបត្ថម្ភផ្គាប់ផ្គុនបុរសជាមួយបង្អែម​ទឹកក្រូចឬផ្លែក្រូច មាន​ន័យ​ថា នឹងមាន​ការល្បួងរីករាយមួយរយៈខ្លីនៅក្នុងជីវិតគូស្នេហ៍ដែលមិនស្ថិតស្ថេរ។

ប្រសិនបើអ្នកលាបទឹកដែលច្របាច់ចេញពីផ្លែក្រូចនៅក្នុងសុបិន វាមានន័យថាមិនយូរមិនឆាប់ នឹងមានការណាត់ជួបស្នេហា។

ប្រសិនបើអ្នកឃើញដើមក្រូចមួយផ្លែស្កះ ជីវិត​អ្នកនឹងលែងបារម្ភអំពីអ្វីទាំងអស់ លើសពីនេះក្តីសុបិន្តនេះនឹង​ធានា​អំពីសុខភាពល្អពេញមួយជីវិត​។

ប្រសិនបើទឹកក្រូចមានក្លិនឈ្ងុយឆ្ងាញ់ហើយមានរសជាតិផ្អែមវាមានន័យថាបញ្ហានឹងឆ្លងកាត់អ្នកតែអ្នកឈ្នះបានជានិច្ច​ថែមទាំងបានឡើងតួនាទីធំ។

ប្រសិនបើស្ត្រីវ័យក្មេងម្នាក់ សុបិនឃើញបានផ្លែក្រូចមកកាន់នៅក្នុងដៃ គឺជាសញ្ញានៃភាព​រីករាយថ្កុំថ្កើន ក្នុងចំណងការងារ ក៏មានន័យថាជីវិតរបស់នាងនៅក្នុងអាពាហ៍ពិពាហ៍នឹងមានសុភមង្គល។

ប្រសិនបើអ្នកឃើញសំបកក្រូចក្រូចឃ្វិចអ្នកនឹងទទួលបានរង្វាន់ធំដ៏ភ្ញាក់ផ្អើលរីករាយ។ ប្រសិនបើអ្នកញ៉ាំសំបកវាគឺជាសញ្ញានៃសុភមង្គលដែលមិនបានរំពឹងទុក។

សុបិនអំពី បេះក្រូច នឹងភ្ជាប់ជីវិតពិត​ទៅនឹង​អ្វីមួយ​ដែលរីករាយ ព្រមទាំងមានប្រយោជន៍ ង្នកទំនងជា​នឹង​ល្បីល្បាញ​នៅក្នុងផ្នែកសាធារណៈឬមានលុយចូលច្រើន​។ អ្នកប្រហែលជានឹងត្រូវបានជួលបន្ត នៅកន្លែងដែលអ្នកធ្វើការជាមួយមុខងារល្អនិងចំណូលធំ ក៏នឹងមានឱកាសជួបមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលមិនធ្លាប់បានរំពឹងមក។ វាអាចជាការងារតាមរដូវកាលដែលនឹងអនុញ្ញាតឱ្យអ្នករកប្រាក់ដែលអ្នកមិនធ្លាប់រកបាននៅផ្ទះឬនៅកន្លែងចាស់។ បើជាអ្នករកស៊ី យល់ប្តិបែបនេះបង្ហាញថា​អ្នកបានទទួលផលហើយ។

ដូចគ្នានេះផង នៅឥណ្ឌា ក្តីសុបិនឃើញ​អ្វីៗទាក់ទិននិងក្រូចគឺជាសញ្ញទំនាក់ទំនងជាមួយភេទផ្ទុយ៕

គ្រូ ឯម

ចុចអាន៖ យល់សប្តិឃើញស្វាយ ប្រផ្នូលវិជ្ជមាន​អំពី​ស្នេហា និងលុយកាក់

ចុចអាន៖ យល់សប្តិឃើញផ្លែស្ត្រប៊ឺរីនឹងមានស្នេហា​ ចំណែក​អ្នកការរួចនឹងមានកូន មន្ត្រីនឹងឡើងធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម