Connect with us

វប្បធម៌ ជំនឿ

ពិធីបុណ្យប្រពៃណី Charak នៅ ឥណ្ឌា អ្នកចូលរួមត្រូវទម្លុះខ្លួនជាមួយវត្ថុមុតស្រួច

បានផុស

នៅ

Charak គឺជាពិធីបុណ្យប្រពៃណីសាសនាហិណ្ឌូ ដែលប្រារព្ធឡើងដើម្បីគោរពដល់ព្រះសិវៈ។ វាពេញនិយមនៅតំបន់ជនបទនៃរដ្ឋ​ West Bengal នៅភាគខាងកើតឥណ្ឌា និងផ្នែកខ្លះនៃប្រទេសបង់ក្លាដេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យនេះគឺជាផ្នែកមួយនៃពិធីបុណ្យ Gajan ហើយត្រូវបានប្រារព្ធ​នៅថ្ងៃចុងក្រោយ​នៃខែ Chaitra ហិណ្ឌូ។ ផ្អែក​តាម​រឿងព្រេង វាត្រូវបានគេជឿថា ការថ្វាយបង្គំព្រះសិវៈនឹង​លាង​ជម្រះ​នូវ​ទុក្ខសោក និង​ទុក្ខលំបាក​ទាំងឡាយ​នៃ​ឆ្នាំដែលកន្លងផុតទៅ ហើយនឹងនាំមកនូវ​ភាពរុងរឿង​ក្នុងឆ្នាំថ្មី។

ការរៀបចំជាធម្មតាចាប់ផ្តើមមួយខែជាមុន។ ប្រជាពលរដ្ឋ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​នេះ ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដើម្បី​រក​ទិញ​គ្រឿង​ផ្សំ​ចាំបាច់​ដូច​ជា ស្រូវ ប្រេង ស្ករ អំបិល ទឹកឃ្មុំ និង​របស់​របរ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ការ​ក្នុង​ពិធី។ នៅពាក់កណ្តាលអធ្រាត្រនៃពិធី អ្នកថ្វាយបង្គំបានប្រមូលផ្តុំគ្នាដើម្បីថ្វាយបង្គំព្រះសិវៈ និងព្រះឥន្ទ្រាធិរាជ ដើម្បីទទួលបានជោគជ័យ។ បន្ទាប់​មក​មាន​ភោជនាហារ ប្រទីប (វត្ថុ​ដែល​ប្រទាន​ពរ​ដោយ​អាទិទេព) ត្រូវ​បាន​គេ​ចែក​ចាយ។

ក្នុងពិធីបុណ្យ​ប្រពៃណីមួយនេះ​មនុស្សស្លៀកពាក់ជា​ព្រះ ទេពធីតា អារក្ស និងតួអង្គទេវកថា​ផ្សេង​ទៀត ហើយចូលរួមក្នុងក្បួនដង្ហែ​ដោយ​កាន់អាវុធ​ប្រពៃណី​នៅ​តាមផ្លូវនៃ Cossimbazar នៃស្រុក Murshidabad ។ ក្បួនដង្ហែចាប់ផ្តើមនៅប៉ុន្មានម៉ោង​ពីកន្លែងបូជាសព Khagraghat ហើយបញ្ចប់នៅ​ប្រាសាទ និងកន្លែងតាំងពិពណ៌ក្នុងស្រុក ដែលគ្របដណ្តប់លើប្រវែងប្រហែល ៩គីឡូម៉ែត្រ។

ពិធី Charak ពាក់ព័ន្ធនឹងការថ្វាយបង្គំដើមឈើ Charak ឬ gajari ហើយអ្នកកាន់សាសនា​បាន​ទម្លុះ​ខ្លួន​ពួកគេ​ដោយវត្ថុ​មុតស្រួច​ដូចជា​ទំពក់​ឬ​ម្ជុល​វែង​ជា​អំពើ​នៃ​អំពើបាប។ក្នុង​របប​អាណានិគម ទង្វើ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​មធ្យោបាយ​សម្រាប់​កសិករ​ទទួល​បាន​ការ​គោរព​និង​ការ​ពេញ​ចិត្ត​ពី​ម្ចាស់​ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុជនជាតិជប៉ុនសម័យមុន និយមធ្មេញខ្មៅស្ទើរតែគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម