វប្បធម៌ ជំនឿ
យល់សប្តិបានហូបសាច់ពស់ អត្ថន័យបែបណា?
សុបិនចង់ហូបសាច់ពស់ ឬបានហូបពស់ជាអាហារ មានហេតុភេទទាំងល្អនិងអាក្រក់កើតឡើងចំពោះអនាគត ហើយខាងក្រោមជាការបកស្រាយ!
សុបិនឃើញពស់ឆ្អិន
ប្រសិនបើអ្នកសុបិនឃើញថា ខ្លួនបានហូបពស់ឆ្អិន ជាប្រផ្នូលប្រាប់ឱ្យប្រយ័ត្ននឹងពាក្យសម្ដីរបស់ខ្លួនពេលប្រើជាមួយមនុស្សជិតស្និទ្ធ គូស្នេហ៍ និងដៃគូរកស៊ី។ ពាក្យរបស់អ្នក អាចធ្វើឱ្យមានការយល់ច្រឡំ បង្កឱ្យមានទំនាស់ជាមួយដៃគូសន្ទនា ជាពិសេសក្នុងរឿងស្នេហា អាចឈានដល់ការប្រេះឆា ដោយសម្ដីមិនចេះគិត។
សុបិនឃើញពស់ឆៅ
ផ្ទុយពីពស់ឆ្អិន សុបិនឃើញពស់ឆៅ ជាសញ្ញាសំណាងក្នុងរឿងស្នេហា និងហិរញ្ញវត្ថុ។ អំឡុងពេលនេះ ការងារនឹងត្រូវបានទទួលស្គាល់ ដែលនាំឱ្យប្រាក់ចំណូលកើនឡើង។ ចំពោះស្ត្រី នឹងមាននរណាម្នាក់សុំសហការបើកអាជីវកម្មជាជាមួយ។
សុបិនហូបពស់ស្ងោរ
វាជាសញ្ញាព្រមានអំពីគ្រោះថ្នាក់។ ចូរប្រយ័ត្នចំពោះអ្វីគ្រប់យ៉ាងដែលនៅវិញខ្លួន មិនថាសកម្មភាពខ្លួនឯង មនុស្សជិតស្និទ្ធ មិត្តរួមការងារ លុយកាក់ និងសុខភាពផងដែរ។ ក្នុងរឿងស្នេហា ប្រសិនបើអ្នកនៅលីវ សុបិននេះមានន័យថា ដៃគូរបស់អ្នកមិនទាន់មកដល់ទេ។ ឯអ្នករៀបការហើយចូរប្រយ័ត្នជម្លោះជាមួយមនុស្សជាទីស្រឡាញ់។
សុបិនហូបពស់ចៀន
បកស្រាយថា ការងារ ជីវិតផ្ទាល់ខ្លួន រួមទាំងស្នេហា នឹងមានមនុស្សមកជួយជ្រោមជ្រែង ប្រសិនប្រឈមនឹងបញ្ហា។ ឃើញខ្លួនឯងហូបពស់ចៀន បញ្ជាក់ថា ការចំណាយធំជាងចំណូល ប៉ុន្តែមិនជាបញ្ហាចោទខ្លាំងនោះទេ ត្បិតអ្នកនឹងមានសំណាងឈ្នះការផ្សងរង្វាន់ផ្សេងៗ។
សុបិនហូបពស់អាំង
សុបិនហូបពស់អាំងឬដុត មានន័យថា អ្នកនៅលីវមានឱកាសជួបគូព្រេង ដែលអាចឈានដល់ដំណាក់កាលរៀបការ។ ចំពោះអ្នកធ្វើការបានហូបពស់អាំងក្នុងសុបិន មានន័យថា ការងារអ្នកមានឱកាសអភិវឌ្ឍយ៉ាងរហ័ស ប៉ុន្តែចូរប្រយ័ត្នចំពោះសុខភាព ព្រោះអាចកើតជំងឺរ៉ាំរ៉ៃ៕
អត្ថបទ៖ សន្យា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ