វប្បធម៌ ជំនឿ
អាជ្ញាធរជាតិព្រះវិហារ បើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យា នៅប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីសែនព្រេន បើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ពានហាលខាងលិច និងពយ តាឌីនៃប្រាសាទព្រះវិហារ ដើម្បីស្រាវជ្រាវរចនាសម្ព័ន្ធស្ពានហាល មុននឹងសាងសង់ស្ពានឈើ និងរៀបចំកំរាលក្តារនៅពយ តាឌី ដើម្បីអភិរក្សការដ្ឋានយកថ្មបុរាណនៅទីនោះ។

ពិធីសែនព្រេននេះ រៀបចំក្រោមអធិបតីភាព លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។ នេះបើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃនេះ។

ការសាងសង់បស្ពានឈើថ្មីនៅស្ពានហាលខាងលិច ដើម្បីលើកតម្លៃការប្រើប្រាស់ស្ពានហាលពីបុរាណឡើងវិញ និងរៀបចំសៀគ្វីទេសចរណ៍ថ្មី។ រីឯ ការសាងសង់កំរាលក្តារនៅពយតាឌី ដើម្បីការពារសំណឹកទីតាំងការដ្ឋានថ្មបុរាណ និងរៀបចំលើកតម្លៃពយតាឌី ឱ្យបានសមរម្យជាតំបន់ទេសចរណ៍៕




-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង