វប្បធម៌ ជំនឿ
ក្តីសុបិនឃើញក្រែមលាបមាត់ ល្អឬអាក្រក់ អនុលោមតាមពណ៌ក្រែម
ការតុបតែងឬលាបបបូរមាត់ក្នុងក្តីសុបិន ប្រផ្នូលអំពីការរំភើបថ្មីក្នុងជីវិតអាពាហ៍ពិពាហ៍ឬទំនាក់ទំនងស្នេហា។
ជាទូទៅគេជឿថា ការឃើញក្រែមលាបមាត់ក្នុងសុបិន បង្ហាញថា ម្ចាស់សុបិននឹងរៀបការ មានដំណឹងអាពាហ៍ពិពាហ៍ឬមានទំនាក់ទំនងស្នេហាថ្មី ដែលឈានដល់គូច្បាស់លាស់មិនបានរំពឹងទុកមកឡើយ។

ការផ្តល់អំណោយជាក្រែមលាបបបូរមាត់ក្នុងសុបិនបង្ហាញថា អ្នកនោះឯងកំពុងត្រូវបានគេផ្តល់ឱ្យនូវគុណភាពជីវិតដែលផ្លាស់ប្តូរកាន់តែប្រសើរឡើង។
ក្រែមថ្មីទែងក្នុងសុបិនដែលមិនទាន់បានបើកប្រើ សំដៅទៅលើភាពទាន់សម័យនៅក្នុងជីវិតអាពាហ៍ពិពាហ៍និងទំនាក់ទំនងស្នេហា ផ្នែកអវិជ្ជមានក្រែមក្នុងសុបិន ទាយអំពីកេរ្តិ៍ឈ្មោះមិនល្អពាក្យចចាមអារ៉ាមនិងការនិយាយដើម។
សុបិនឃើញក្រែមចាស់ៗ សំដៅទៅលើរូបភាពឬអតីតកាលដែលលែងទាក់ទាញ។ ប្រហែលជាអនុស្សាវរីយ៍កាលពីអតីតកាលដែលមិនគួរចងចាំឡើយ។

យល់សប្តិឃើញបបូរមាត់លាបក្រែមរលោងជាមួយពន្លឺចែងបង្ហាញថាអ្នកកំពុងនិយាយបំផ្លើសអំពីខ្លួន បង្អួតគេដទៃឬមោទកភាពជ្រុល។
ក្រែមលាបមាត់ពណ៌ស្វាយនៅក្នុងក្តីសុបិន ទាយថា អ្នកនឹងជួយរៃអង្គាសប្រាក់សម្រាប់បុព្វហេតុអភិជនឬរាជវង្ស ឬធ្វើការបម្រើអ្នកមានអំណាចកប់ពពក ស្និទ្ធនឹងពួកគេ។
ក្រែមលាបមាត់ពណ៌កុលាបស្រស់នៅក្នុងក្តីសុបិន ទាយថាយអាពាហ៍ពិពាហ៍ឬទំនាក់ទំនងថ្មីមួយនឹងកើតឡើងយ៉ាងឆាប់រហ័ស សឹងមិននឹកស្មានដល់ដោយមិនលេងសើច។

ក្រែមលាបមាត់ពណ៌ខ្មៅនៅក្នុងក្តីសុបិន ទាយថាអ្នកមានអារម្មណ៍ថា ខ្លួនបានរស់សក្តិសមជាងអ្នកដទៃថែមទាំងមិនខ្វល់ពីរបៀបដែលអ្នកដទៃគិតពីអ្នកឡើយ។
ក្រែមលាបមាត់ពណ៌ខៀវនៅក្នុងក្តីសុបិនឆ្លុះបញ្ចាំងពីអារម្មណ៍នៃភាពចាស់ទុំខ្ពស់ជាងអ្នកដទៃសមត្ថភាពនៃការនិយាយដោយប្រាជ្ញាច្រើនជាងមនុស្សដទៃទៀត។
ក្រែមលាបមាត់ពណ៌ត្នោតនៅក្នុងក្តីសុបិន ទាយថា អ្នកនឹងខកចិត្តចំពោះមុខងារសង្គម។
ក្រែមលាបមាត់ពណ៌លឿងនៅក្នុងក្តីសុបិន ទាយថាយើងនឹងជួបបញ្ហាដោយសារតែភាពជឿជាក់ហួសហេតុហើយត្រូវមនុស្សជិតដិតក្បត់។
ក្រែមលាបមាត់ពណ៌ឈូកនៅក្នុងក្តីសុបិន ទាយថាស្នេហានិងស្ថានភាពទំនាក់ទំនងមួយកំពុងចាប់កំណើត។

ក្រែមលាបមាត់ពណ៌ស ឬពណ៌មាសនៅក្នុងក្តីសុបិន ទាយថាអ្នកនឹងមានការឆ្លងជំងឺឬបាត់បង់អ្វីមួយ។
ក្រែមលាបមាត់ពណ៌បៃតងនៅក្នុងក្តីសុបិន ទាយថា អ្នកនឹងអាចបង្ហាញពីខ្លួនឯងពិតរក្នុងចំណោមមិតត្យល់ចិត្ត មានគេចូលរួមគាំទ្រច្រើន អ្នកមានសមត្ថភាពលើគូប្រជែងតែម្តង។
ក្រែមលាបមាត់ពណ៌ទឹកក្រូចឆ្លុះបញ្ចាំងពីអាកប្បកិរិយានៃភាពទាក់ទាញនិងអាកប្បកិរិយាបោកបញ្ឆោតលេងសើចនឹងស្នេហា ដែលតាមការពិតអ្នកមិនចង់បានឡើយតែអ្នកលេងសើច។
គ្រូឯម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ