វប្បធម៌ ជំនឿ
កម្ពុជា ជាប់បោះឆ្នោតជា អគ្គលេខាធិការអាណត្តិដំបូង នៃសម្ព័ន្ធភាពបេតិកភណ្ឌវប្បធម៌អាស៊ី
កម្ពុជា ត្រូវបានអង្គសន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី បោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូងរបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ សន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌ ត្រូវបានរៀបចំឡើងនៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣។

ជាមោទកភាពសម្រាប់កម្ពុជា លោក គង់ វីរៈ អនុរដ្ឋលេខាធិការ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី លោកត្រូវបានអង្គសន្និបាត បោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូងរបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នាអាណត្តិឆ្នាំ ២០២៣-២០២៤ ដោយសម្លេងភាគច្រើន។

សន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌ មានប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន ៣ ចូលរួម។ សន្និបាតនេះ មានរបៀបវារៈសំខាន់ៗចំនួន៤គឺ ១. ការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈ, ២. គ្រោងការងារសម្រាប់ឆ្នាំ២០២៣-២០២៤, ៣. ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និង៤. ការអនុម័តសេចក្តីប្រកាសទីក្រុងស៊ីអាននៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។

គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលជាស្ថាបនិករបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី។ ហើយសម្ព័ន្ធភាពនេះបង្កើតឡើងក្នុងគោលបំណង រៀបចំយន្តការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ក្នុងចំណោមប្រទេសអាស៊ី៕



-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?