វប្បធម៌ ជំនឿ
ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ខាល” សម្រាប់ថ្ងៃទី៧-១៣ ខែឧសភា
សំណាងរបស់ខ្លា ក្នុងសប្ដាហ៍ទី២ (ថ្ងៃទី៧-១៣) នៃខែឧសភា ឡើងខ្ពស់ត្រដែត ជាពិសេសផ្នែកទ្រព្យសម្បត្តិ។ ខ្លា នឹងមានប្រាក់ចំណូលល្អ ហើយគម្រោងដែលអ្នកចូលរួមជាមួយគេនឹងនាំមកនូវកម្រៃជើងសារដ៏ច្រើនលើសលុប។ យ៉ាងណាមិញ ចូរកុំភ្លេចខ្លួន ដោយមិនបានប្រឹងប្រែង ព្រោះការមើលស្រាលលើកាងារ នឹងនាំឱ្យបរាជ័យទៅវិញ។

ម្យ៉ាងវិញទៀត ខ្លា ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពឲ្យបានច្រើន ព្រោះជំងឺតម្កាត់អាចកើតមានគ្រប់ពេលចំពោះអ្នក។ ជាពិសេសចាស់ៗដែលមានជំងឺរ៉ាំរ៉ៃ បើមានបញ្ហាតិចតួចដូចជាផ្តាសាយ និងគ្រុនក្ដៅ វានឹងកាន់តែពិបាកក្នុងការព្យាបាល ហើយវាក៏នឹងនាំមកនូវភាពតានតឹងយ៉ាងខ្លាំងដល់រាងកាយផងដែរ។ ដើម្បីបង្ការបញ្ហាធំ គួរតែចូលគេងឱ្យបានឆាប់ បើមិនដូច្នោះទេភាពអស់កម្លាំង នឹងបង្ករោគធ្ងន់។
ខ្លា នៅកន្លែងការងារ ត្រូវថ្នាក់ដឹកនាំមើលឃើញពីសក្តានុពល និងសមត្ថភាព ហើយអ្នកនឹងត្រូវផ្តល់ឱកាសឱ្យបានឡើងឋានៈ និងប្រាក់ខែ រីឯទ្រព្យសម្បត្តិនឹងកើនឡើងទ្វេដង។ អាជីពទំនងជាអាចឡើងឋានៈ ឬប្ដូរតួនាទីល្អជាងមុន ចំណែកជំនួញជួញដូរ លុយកាក់ហូរចូលល្អប្រពៃ។
ចំពោះប្ដីប្រពន្ធមានភាពល្អូកល្អឺនគ្នាល្អណាស់ ពុំមានឧបសគ្គអ្វីរារាំងជីវិតគូនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកនៅលីវ មិនទាន់មានសំណាងជួបគាប់ល្អនៅឡើយ៕
អត្ថបទ៖ សន្យា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?