ព័ត៌មានជាតិ
លោកបណ្ឌិត វង់ សុធារ៉ា ពន្យល់ចំពោះពាក្យថា «មហានគរ» សរសេរផ្គាប់ចុះក្រោមថាមិនត្រឹមត្រូវទេ
ដូចដែលមហាជនបានដឹងហើយគ្រប់គ្នាថា តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-Devith ថ្មីៗនេះបានចេញបទចម្រៀងដែលមានចំណងជើងថា «មហានគរ» ហើយបន្ទាប់ពីចេញបទនេះភ្លាមនោះលោកក៏ទទួលបានការគាំទ្រពីសំណាក់មហាជនមួយចំនួន ខណៈមានខ្លះបានធ្វើការរិះគន់ទៅលើការសរសេរអក្សផ្គាប់ចុះក្រោម និងការស្លៀកពាក់ជាអ្នកចម្បាំង។

យ៉ាងណាមិញក្រោយមានការរិះគន់ និងផ្ទុះការវែកញែកជុំវិញបញ្ហានេះសាមីខ្លួនលោកជី ដេវីត ក៏បានចេញមកបកស្រាយ និងទទួលយកការរិះគន់ដើម្បីស្ថាបនា។
លោកសាស្រា្តចារ្យ វង់ សុធារ៉ា ដែលជាប្រធានដេប៉ាតឺម៉ងប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បានចេញមកពន្យល់ចំពោះពាក្យថា «មហានគរ» ដែលសរសេរផ្គាប់ចុះក្រោមថា មិនត្រឹមត្រូវនោះទេ និងនាំឱ្យបរទេសមេីលងាយថែមទៀតផង។
លោកបណ្ឌិត វង់ សុធារ៉ា បានលើកឡើងថា នៅសម័យអង្គរខ្ញុំ មិនដែលឃើញដូនតាហៅថា «មហានគរ» ទាល់តែសោះ។

សិលាចារឹកសរសេរត្រឹម «នគរឝ្រីយឝោធរបវ៌្វត» ឬ «នគរឝ្រីយឝោធរបុរ»។ មកដល់ចុងសតវត្សរ៍ទី ១៥ គេហៅអតីតរាជធានីស្រីយសោធរបុរ នេះថា «ព្រះនគរ»។
សិលាចារឹកសតវត្សរ៍ទី ១៦ ឆ្នាំ ១ ៥៧៩ ទើបឃើញគេហៅថា «មហានគរឥន្ទ្រប្រឞ្ដ/ម ហានគរឥន្ទ្រប្រស្ដ» ដែលក្រោយមកត្រូវគេហៅរេលថា «មហានគរឥន្ទ្រប្រាស», «ឥន្ទិបថមហានគរ» ឬ «មហានគរឥន្ទបទ»…។ ចំណែកអ្នកខំសរសេរឈ្មោះ នេះដោយអក្សរសតវត្សរ៍ទី៩ គ្រាន់ជាការខំប្រឌិត។

លោកបណ្ឌិតបន្តថាចំណែកអ្នកតុបតែងផ្សាយម៉ូតស ម្លៀកអ្នកចម្បាំងបុរាណនិងសរសេរអក្សរដែលចង់ថា មហានគរនោះទៀតរឹតតែប្រមាថអក្សរសាស្ត្រខ្មែរទៅទៀត។ បន្ថែម៖ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ពាក្យ «មហានគរ» ជាពាក្យយើងហៅសំដៅ «សម័យអង្គរដ៏រុងរឿង» ដែលបានកន្លងផុតទៅនោះទេដូចឈ្មោះ «ដេវីត» មិនអាចមាននៅសម័យអង្គរអញ្ចឹង។
លោកបណ្ឌិត វង់ សុធារ៉ា បញ្ជាក់ទៀតថា ខ្ញុំឥតទើស ក្បាលជាមួយអ្នកណាហៅសម័យអង្គរថា «មហានគរ»ទេ។ ខ្ញុំថា«ប្រមាថអក្សរសាស្ត្រខ្មែរ» មកពីសរសេរតុបតែងព្យញ្ជនៈ«ម» និង«រ» ផ្កាប់ចុះក្រោមប៉ុណ្ណោះ។ បើគេសរសេរឈ្មោះអស់លោកដោយផ្កាប់តួខ្លះបានដែរទេ? បើទាំងអស់គ្នាយល់ព្រមបន្តធ្វើបែបហ្នឹងទៅ៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ