Connect with us

វប្បធម៌ ជំនឿ

ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “រោង” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា

បានផុស

នៅ

រាសី នាគ​ ពុំ​ទទួលបាន​លាភ​សំណាង​នោះទេនៅសប្ដាហ៍ទី២ (ថ្ងៃទី៧-១៣) នៃ​ខែឧសភា ជាពិសេស​បុគ្គលិក​ការិយាល័យ នឹង​មាន​អារម្មណ៍​ពិបាក និង​អស់សង្ឃឹម​ចំពោះ​អនាគត​ការងារ​​។ នាគងាយនឹងរងគំនិតអវិជ្ជមាន ក្នុងផ្លាស់ប្តូរការងារ ឬផ្លាស់ប្តូរឧស្សាហកម្ម។ ដូច្នេះប្រសិនបើមានរឿងពិបាកក្នុងការសម្រេចចិត្ត អ្នកគួរតែសុំយោបល់ពីចាស់ទុំ ហើយសុំជំនួយពីអ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះហិរញ្ញវត្ថុ ​ឆ្នាំរោង អាចចំណាយច្រើន ទៅលើរឿងមិនចាំបាច់ ឬភ្លេចខ្លួនចាយវាយ ឥតបើគិត។ នាគ នឹងមានការធ្លាក់ចុះនៃប្រាក់ចំណូល ដោយសារតែមិនមែនជាផ្កាយសំណាងលុយ។ ទ្រព្យសម្បត្តិក្នុងអំឡុងពេលនេះ អាចរក្សាឱ្យគង់បាន លុះណាតែមិនភ្លើនភ្លើនភ្លេចខ្លួន។

ចំពោះសិស្ស-និស្សិត ការសិក្សា អាចស្មុគស្មាញបន្តិច ប៉ុន្តែអ្នកនឹងជោគជ័យជាមួយការប្រឡងនានា។

ក្នុង​រឿង​ស្នេហាឯណោះវិញ នាគ ដែលធ្លាប់មានជម្លោះជាមួយដៃគូ ​នឹង​មាន​ការ​សម្រុះ​សម្រួល ឬ​ចរចា​ពី​ចម្ងាយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់។ ប៉ុន្តែចំពោះអ្នកគ្មានជម្លោះពីមុន បែរជាមានភាពរកាំរកូស ដែលតម្រូវឱ្យគូស្នេហ៍ទាំងសងខាង ចេះយោគយល់ អាធ្យាស្រ័យគ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ថោះ” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម