Connect with us

វប្បធម៌ ជំនឿ

បកស្រាយ​អត្ថន័យ​ពី​សុបិន​ ឃើញ​ក្មេង​ប្រុស​ ឬ​ទារក

បានផុស

នៅ

ក្មេង​ប្រុស​ឬ​ទារក ​គឺ​ជា​តំណាង​នៃ​សក្ដានុពល​ការ​ផ្លាស់ប្ដូរ។ នៅ​ពេល​ដែល​សុបិន​ឃើញ​ពួកគេ​ សុទ្ធតែ​ទាក់ទង​នឹង​រឿង​វិជ្ជមាន​និង​អវិជ្ជមាន​ក្នុង​ជីវិត​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នៅ​លីវ​សុបិន​ឃើញ​ក្មេង​តូច​ឬ​ទារក ​បង្ហាញ​ថា​មាន​មនុស្ស​ភេទ​ផ្ទុយ​កំពុងតែ​មាន​ចេតនា​ល្អ ​មក​លើ​យើង។ ដូច្នេះ​សូម​កុំ​ព្រួយ​បារម្ភ​អី។

ប្រសិន​បើ​អ្នក​មាន​ផ្ទៃពោះ សុបិន​ឃើញ​ទារក ​បង្ហាញ​ពី​ការ​ផ្សារភ្ជាប់​ស្នេហា​រវាង​ម្ដាយ​និង​ស្វាមី​ ហើយ​កូន​ដែល​នៅ​ក្នុង​ពោះ​ កំពុងចង់​ពង្រឹង​ស្ពាន​ស្នេហា​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ម្ដាយ​គេ។

សុបិន​ឃើញ​ខ្លួនឯង​មានផ្ទៃពោះ​ គឺ​ជា​ការ​ផ្សារភ្ជាប់​នៃ​ការ​ស្រមើស្រមៃ​។ វា​ក៏​បង្ហាញ​ពី​ការ​ថប់បារម្ភ​ ចំពោះ​គោលដៅ​នៃ​អនាគត​ផង​ដែរ។

សុបិន​ឃើញ​ផ្ដល់​កំណើត​ដល់​ទារក​មានន័យថា ​ឱកាស​ដែល​តែ​ប៉ង​គឺ​ជិត​មក​ដល់ ​ឬ​មាន​ដំណើរ​ផ្សងព្រេង​ក្នុង​ជីវិត​ប្លែកៗ​ កំពុង​តែ​យាត្រា​មក​រក​យើង​ហើយ។

សុបិន​កាន់​​កូន​តូច​ឬ​ឱប​ក្មេង​ប្រុស​តូច​មួយ​នៅ​ក្នុង​ដៃ​ ​មានន័យថា ភាព​រីករាយ ការ​ជោគជ័យ​នៅ​ក្នុង​គោលដៅ​របស់​យើង​ កំពុងតែ​ខិត​មក​ម្ដង​បន្តិចៗ។

បើ​ជា​បុរស​សុបិន​ឃើញ​កាន់​ទារក​មានន័យថា ​ជោគវាសនា​និង​ជោគជ័យ​ក្នុង​អាជីព ឬ​គោលដៅ​ត្រូវ​បាន​សម្រេច​ ហើយ​ដល់​ពេល​ត្រូវ​រៀបចំ​ផែនការ​សម្រាប់​ពេល​អនាគត​ហើយ។

សុបិន​ថា​ស្វែងរក​ក្មេង​ប្រុស ​បង្ហាញ​ពី​រឿង​វិជ្ជមាន​ក្នុង​ជីវិត​ ឬ​កំពុង​តែ​​ព្យាយាម​ស្វែងរក​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជីវិត។

សុបិន​ភ្លេច​​ក្មេង​ប្រុស ​បង្ហាញ​ពី​ការ​ផ្ដោត​អារម្មណ៍​លើ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​វប្បធម៌​សម័យ​ទំនើប​ ​ច្រើន​តែ​ធ្វេសប្រហែស​​ចំពោះ​ផ្នែក​ខាង​ក្នុង​នៃ​រាងកាយ។ សុបិន​នេះ​ក៏​ចង់​បង្ហាញ​​ថា​ យើង​អាច​នឹង​ភ្លេច​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ថ្ងៃ​ណា​មួយ។

សុបិន​ឃើញ​ខ្លួនឯង​​ក្លាយ​ជា​ទារក​មានន័យ​ថា​ យើង​ត្រូវការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុរស​ដែល​នៅ​ក្បែរ។ ជារឿយៗ​សុបិន​នេះ​បង្ហាញ​ថា​​យើង​ធ្វើខ្លួន​មិន​ស្អាត​នៅ​ពេល​ខ្លះ។

សុបិន​ឃើញ​ក្មេង​ប្រុស​ចេះ​ដើរ​តេះតះ គឺ​ជា​តំណាង​នៃ​ដំណើរ​ខាង​វិញ្ញាណ​នៃ​ភាព​ជា​ម្ដាយ​។ ព្រោះ​ទារក​ជា​និមិត្តរូប​វប្បធម៌​នៃ​ភាព​គ្មាន​ទោស​ និង​សុភមង្គល។ ហើយ​អ្នក​ជា​ម្ដាយ​ក៏​កំពុង​ឈរ​នៅ​លើ​ជីវិត​ថ្មី​​និង​មាន​ការ​ផ្លាស់ប្ដូរ​ផ្នែក​ខ្លះ។

សុបិន​ឃើញ​បំបៅ​កូន​តូច​មានន័យថា​ យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នរណា​ម្នាក់​យ៉ាង​ជ្រាលជ្រៅ។

សុបិន​ឃើញ​មាន​កូន​មិន​គ្រប់​​ខែ​ បង្ហាញ​ពី​ការ​ចាប់ផ្ដើម​ថ្មី​នៅ​ក្នុង​ជីវិត។ នេះ​គឺ​ជា​ប្រផ្នូល​វិជ្ជមាន​ដែល​ទាក់ទង​នឹង​​ថាមពល​ផ្ទាល់ខ្លួន​របស់​យើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​? ហេតុ​ផល ៤ យ៉ាងធ្វើ​ឲ្យ​អ្នក​សុបិន​ឃើញ​ម្នាក់នោះ

ចុចអាន៖ ក្តីសុបិនឃើញក្រែមលាបមាត់ ល្អឬអាក្រក់ អនុលោមតាមពណ៌ក្រែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម