Connect with us

វប្បធម៌ ជំនឿ

បុរសមានប្រជ្រុយតំបន់ប្រដាប់ភេទ ជាបុរសឆ្វាក់ស្នេហ៍?

បានផុស

នៅ

ប្រិយមិត្តកម្ពុជាថ្មី មុខជាធ្លាប់ឮចាស់ៗ ឬគេនិយាយតៗគ្នាថា បុរសដែលមានប្រជ្រុយនៅលើប្រដាប់ភេទ ឬក្បែរតំបន់នេះ ជាបុរសឆ្វាក់ស្នេហ៍ សម្បូរស្រីចោមរោមស្រឡាញ់ ខណៈការអះអាងខាងនរវិទ្យាក៏បានលើកឡើងស្រដៀងគ្នានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសដែលមានប្រជ្រុយដុះនៅទីតាំងប្រដាប់ភេទ ត្រូវបាននរវិទ្យាបកសា្រយថា ជាបុរសសម្បូរមន្តស្នេហ៍ ឯជីវិតជួបប្រទះនឹងសំណាងជាច្រើនក្នុងជីវិត។ មិនថាអាជីព ឬស្នេហា នឹងភពប្រសព្វនឹងភាពជោគជ័យ។

លើស​ពី​នេះ​ទៅ​ទៀត បុរស​ទាំង​នេះ​ក៏​មាន​ជោគ​វាសនា​ល្អខាងទ្រព្យ​សម្បត្តិ និង​ភាព​ជា​អ្នក​ដឹក​នាំ​ផង​ដែរ។ ​ពេល​ពួកគេពេញវ័យ ពួក​គេ​ជា​មនុស្ស​ដែល​មាន​ទាំង​អំណាច ទាំង​លុយ និង​កេរ្តិ៍ឈ្មោះ។ ពេលពួកគេ​រៀប​ការ​រួច នឹងមានសំណាងក្លាយ​ជា​អ្នក​មានទ្រព្យយ៉ាងឆាប់រហ័ស ដោយសារ​អាជីពជោគជ័យយ៉ាងរលូន។

ចូលដល់វ័យកណ្ដាល ទ្រព្យសម្បត្តិរបស់ពួកគេនឹងកាន់តែមានសន្តិភាព ហើយរីកចម្រើនជាលំដាប់។ ជាពិសេសក្រោយអាយុ ៣០ឆ្នាំប្លាយ អ្វីៗកាន់តែល្អប្រសើរ ទាំងស្នេហា ទាំងទ្រព្យធន។

មនុស្សប្រុសភាគច្រើនដែលមានប្រជ្រុយដុះនៅតំបន់ប្រដាប់ភេទ ជាធម្មតាមានទេពកោសល្យខ្ពស់ ឆ្លាតវៃ រហ័សរហួន និងក្លាហាន។ ដោយសារសមត្ថភាព ជំនាញច្បាស់លាស់ និងភាពក្លាហាន ពួកគេអាចទទួលបានជោគជ័យយ៉ាងងាយស្រួល មិនថាពួកគេធ្វើការក្នុងវិស័យអ្វីក៏ដោយ។ យ៉ាងណាមិញ បុរសប្រភេទនេះចាស់ៗផ្ដាំថា ជាបុរសមិនសូវនឹងធឹងរឿងស្នេហា ទោះបីជាមានដៃគូរួចហើយក្ដី ពួកគេនៅតែអាចឆ្លៀតរកអ្នកផ្សេង។

ទោះយ៉ាងណា ពេលចាស់ទៅ ជីវិតរបស់ពួកគេនៅតែមានសុភមង្គលពេញប្រៀប និងសម្បូរសប្បាយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?

ចុចអាន៖ មនុស្សស្រីហុងស៊ុយខ្ពស់ រមែងមានចំណុចពិសេស ៥យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម