Connect with us

វប្បធម៌ ជំនឿ

ហោរាសាស្ត្ររបស់អ្នកកើតឆ្នាំ “វក រកា ច កុរ” សម្រាប់ថ្ងៃទី១៩ ឧសភា-១៧ មិថុនា

បានផុស

នៅ

យោងតាមហោរាសាស្រ្តចន្ទគតិ គិតតាមក្បួនចិន ជោគជតារាសីមនុស្សកើតឆ្នាំ វក រកា ច កុរ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានទស្សន៍ទាយដូចតទៅ៖

ឆ្នាំវក  (ស្វា)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណាងរបស់ស្វាជាទូទៅនឹងស្ថិតស្ថេរក្នុងខែនេះ ហើយនឹងមិនមានការផ្លាស់ប្តូរអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈនេះការងាររបស់អ្នកនឹងមានភាពយឺតយ៉ាវបន្តិច ចំណែកប្រសិទ្ធភាពការងាររនឹងនៅដដែល។ ចូរកុំធ្វើការសម្រេចចិត្តណាមួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដែលប្រថុយប្រថានក្នុងខែនេះដាច់ខាត ហើយ​កុំ​ងាយ​ទុក​ចិត្ត​មិត្តភក្តិ​ពេល​ធ្វើ​ជំនួញ​ជាមួយ​គ្នា បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ងាយ​បាត់បង់ណាស់។

ដោយសាររាសីការងារស្រុតចុះ ចូរស្វាញែកពេលសម្រាប់សម្រាក ហើយកុំធ្វើការដល់ថ្នាក់ភ្លេចបាយភ្លេចទឹក ឬភ្លេចមើលថែខ្លួនឯង។

ឆ្នាំរកា (មាន់)

​ជា​រួមរាសីរបស់មាន់ល្អមធ្យម​។ បើនិយាយពីអាជីពវិញ នៅកន្លែងការាងារ អាចមមាញឹកជាងមុន ខណៈទំនាក់ទំនងរវាងអ្នក និងមេកោយ ឬមិត្តរួមការងារ មានភាពល្អប្រសើរជាធម្មតា។

ផ្នែកមនោសញ្ចេតនា មាន់នៅលីវនឹង​ជួប​មនុស្ស​ភេទ​ផ្ទុយ​ដែល​ខ្លួនពេញចិត្ត។

ឆ្នាំច (ឆ្កែ)

សំណាងរបស់អ្នកនឹងវិលមករកភាពស្ថិតស្ថេរវិញ ហើយនឹងមិនមានការប្រែប្រួលអ្វីធំដុំឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​បើ​និយាយ​ពី​អាជីព​ ​គួរ​តែ​ឧស្សាហ៍​ព្យាយាម​ជាង​នេះ។ មានតែការខិតខំប្រឹងប្រែងច្រើនជាងមុនប៉ុណ្ណោះ ទើបនាំឱ្យអ្នកនឹងទទួលបានរង្វាន់យ៉ាងគាប់ចិត្ត។ ទន្ទឹមនឹងនេះ គួរតែរក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ដើម្បីបានជាខ្នងបង្អែក ប្រសិនមាន Hater ចង់ធ្វើបាបពីក្រោយខ្នង។

ជាមួយគ្នានេះ ទ្រព្យសម្បត្តិរបស់មាន់ក៏កើនឡើងដែរ ប៉ុន្តែចូរចាយវាយដោយសន្សំទុកខ្លះ។ អ្នកមិនគួរចំណាយច្រើនហួសហេតុ និងខ្ជះខ្ជាយឡើយ ត្រូវព្យាយាម​ទិញ​របស់​ដែលត្រូវការប៉ុណ្ណោះ។

ឆ្នាំកុរ (ជ្រូក)

លាភសំណាងជ្រូកមានលំនឹងល្អ បើទោះបីជាមិនមានភាពប្រសើរឡើងខ្លះក៏ដោយ ក៏ការធ្លាក់ចុះនោះមិនធំដុំអ្វីដែរ។

អ្នកចំណូលថ្មី ទើបតែចូលបម្រើការងារក្នុងក្រុមហ៊ុនឬស្ថាប័ន អាចសម្រេចបានការតំឡើងឋានៈ និងប្រាក់ខែ។

អ្នក​ប្រកប​របរ​រកស៊ីផ្ទាល់ខ្លួន ​ទទួលបាន​ផលិតផល​ថ្មី​ ហើយ​មានឱកាស​ចំណេញ​ច្រើន​។ ដោយសារឱកាសផ្នែកអាជីវកម្មល្អ ដូច្នេះផ្នែកហិរញ្ញវត្ថុក៏ល្អប្រសើរដែរ៕

អត្ថបទ៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម