Connect with us

វប្បធម៌ ជំនឿ

យុវជនល្ខោនខោល ស្នើឲ្យមហាជនជួយគាំទ្រ សម្រាប់ការសម្តែង​ដ៏ធំ នៅខែវិច្ឆិកា​ ខាងមុខ

បានផុស

នៅ

យុវជនល្ខោនខោល បានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ស្នើសូមឱ្យមហាជនគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រអំពីការត្រៀមសម្តែងល្ខោនខោលដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅនៅខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការបង្ហោះក្នុងផេកហ្វេសប៊ុករបស់ យុវជនល្ខោនខោល ថ្ងៃទី២៧ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុវជនល្ខោនខោលកម្ពុជា បានបង្ហោះថា៖ “ជម្រាបសួរបងប្អូនអ្នកគាំទ្រ​ប្រសិនបើពួកយើងរៀបចំ ការសម្តែង​ល្ខោនខោល​ដ៏ធំមួយនាខែវិច្ឆិកា​ឆ្នាំ២០២៣​ខាងមុខនេះ ​តើបងប្អូនគាំទ្រដែរឬទេ​?”​ តាមរយ: នេះមានមតិមួយចំនួនបានបង្ហាញការគាំទ្រដូចគ្នា ដោយចង់ឲ្យមានកម្មវិធីសម្តែងនេះកើតឡើង។

ល្ខោនខោល ​គឺជា​ប្រភេទ​ល្ខោន​យ៉ាង​ចំណាស់​មួយ​ក្នុងចំណោម​ទម្រង់​សិល្បៈ​ទស្សនីយភាព​នៅ​កម្ពុជា ដែល​មាននៅ​ដើម​សម័យអង្គរ​។ គេ​ជឿថា ល្ខោន​ដែល​ពាក់​មុខ​ខ្មុកសម្តែង​នេះ កើតឡើង​​អំឡុង​សតវត្សរ៍​ទី​៩ ដោយ​សំអាង​លើ​ចម្លាក់​នៅតាម​ជ​ញ្ជាំ​ងប្រាសាទអង្គរវត្ត​។

បើតាម​សៀវភៅ «​បញ្ជីសារពើភ័ណ្ឌ​បេតិកភណ្ឌ​វប្បធម៌​អរូបី​​កម្ពុជា​» (Inventory of Intangible Cutural Heritageof Cambodia) ល្ខោនខោលបាន​វិ​វ​ឌ្ឍ​ន៍ចេញពី​ល្ខោន​ព្រះរាជ​ទ្រ​ព្យ​ទៅជា​ល្ខោន ​ដែល​សម្តែងដោយ​មនុស្ស​ប្រុស​សុទ្ធ​។ ​ល្ខោនខោលមាន​សម្តែងតែ​រឿង​រាមកេរ្តិ៍​ប៉ុណ្ណោះ ហើយ​ការសម្តែងមាន​អមដោយ​ពំនោល​សាច់រឿង និង​កំដរ​ដោយ​ភ្លេងពិណពាទ្យ​។

ល្ខោនខោល ត្រូវបានចុះបញ្ជី​នាអំឡុងនៃសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីត្រូវការសង្គ្រោះបន្ទាន់នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម