Connect with us

វប្បធម៌ ជំនឿ

កម្ពុជាជោគជ័យ ក្នុងការចូលរួមសម្តែងទស្សនីយភាពរបាំចម្រុះជាមួយអាស៊ាន ១១ ប្រទេស

បានផុស

នៅ

ព្រះរាជាណាចក្រកម្ពុជាទើបទទួលបានជោគជ័យបន្ថែមទៀត ក្នុងការចូលការសម្តែងទស្សនីយភាពរបាំចម្រុះជាមួយបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ពោលគឺប្រទេស​សមាជិក​អាស៊ាន​+១ រួមទាំងប្រទេស ​ទីម័រ​ខាងកើត ព្រមទាំងបានបង្កើត​ការសម្ដែងបែបសហសម័យ​អំពី​ទឹក និង ​ភ្លៀង​ដែលស្ថិតនៅ​តំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្ស វណ្ណៈ ជាគ្រូបង្គោលបង្រៀនផ្នែកសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ និងជាសិល្បៈតំណាងឱ្យកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងថ្ងៃនេះថា កម្មវិធីដែលកម្ពុជាបានចូលរួមនោះមានឈ្មោះថា គម្រោង Rain Motions: Connecting (with) the Skies of Southeast Asia (ជំនឿនៃការបួងសួងសុំទឹកភ្លៀង នៃប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍) ជាគំរោងដំណើរការដោយ SEAMEO SPAFA សហការជាមួយក្រសួងវប្បធម៌ថៃ។ កម្មវិធីនេះ កម្ពុជាបាននាំយកសិល្បករផ្នែកសៀក ១ នាក់ ជារូបលោកផ្ទាល់, ផ្នែករបាំបុរាណ ១ ម្នាក់ គឺ កញ្ញា លីវ ចន័្ទលិកា មន្ដ្រីនាយកដ្ឋានសិល្បៈទស្សនីយភាព និងអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា ១ នាក់ គឺលោក អូ គង្គា មន្ត្រីអាជ្ញាធរជាតិអប្សារា។

លោក វង្ស វណ្ណៈ បានលើកឡើងថា៖ “ចំណាប់អារម្មណ៍យើងខ្ញុំជាសិល្បករ ពិតជាមានមោទកភាព ដែលបានតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងការបង្ហាញ ពីទម្រង់របាំរបស់យើង ជាមួយនឹងសិល្បករតំណាងប្រទេសផ្សេងទៀតសម្ដែងរួមគ្នាលើឆាកតែមួយ បង្ហាញពីភាពជិតស្និត និងការស្រឡាញ់រាប់អានគ្នាក្នុងនាមជាប្រជាជាតិស្ថិតក្នុងតំបន់អាស៊ាន។

គ្រូបង្រៀនផ្នែករចនាសម្លៀកបំពាក់ទស្សនីយភាព នៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងបន្ថែមថា កម្មវិធីមានរយៈពេល ១សប្ដាហ៍ រួមបញ្ចូលទាំងការសម្ដែងសិល្បៈចម្រុះ ការបង្ហាញទ្រឹស្ដី នៃសិល្បៈសហសម័យ ការធ្វើបទបង្ហាញពីប្រពៃណីទំនៀមទម្លាប់នៃប្រជាជនខ្មែរក្នុងពិធីសុំទឹកភ្លៀង។ ការសម្ដែងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលវប្បធម៌អាស៊ាន (ASEAN Cultural Center) នៅព្រះរាជាណាចក្រថៃ។

លោក វង្ស វណ្ណៈ លើកឡើងថា៖ “ការសម្ដែងនេះមានលំបាកក្នុងការហាត់រួមគ្នា ដែលទាមទារឱ្យមានការកែសម្រួលចំណុចមួយចំនួនឱ្យសមស្របទៅនឹងគំនិតអ្នកដឹកនាំ និងចំណុចគោលនៃកម្មវិធីទាំងមូល។ ទោះបីជាមានការលំបាកក៏ពិតមែន តែសិល្បករខិតខំប្រឹងប្រែងធ្វើឱ្យរូបភាពនោះកើតឡើងដោយរលូន គឺសហការគ្នាទៅវិញទៅមក រៀបចំប្លង់ ផ្លាស់ប្ដូរទីតាំង ការបន្ថែមក្បាច់រាំ… ហើយជាលិទ្ធផល ពួកយើងទាំងអស់គ្នាទទួលបានរូបភាពថ្មីមួយក្នុងទម្រង់សិល្បៈរបាំសហសម័យរួមគ្នា ដែលការសម្ដែងនោះមានរយៈពេល ៦០នាទី”។

លោក វង្ស វណ្ណៈ បានឱ្យដឹងបន្តថា ការដំឡើងស្នាដៃសិល្បៈសហសម័យថ្មីដែលរួមគ្នាជាមួយប្រទេសដទៃនេះ បានផ្ដល់នូវបទពិសោធន៍ឱ្យក្រុមសិល្បករកម្ពុជាបានឈ្វេងយល់ពីចំនេះដឹងទូទៅ និងលក្ខណៈពិសេស នៃវប្បធម៌ចម្រុះរបស់ប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែស៊ីជម្រៅ និងច្បាស់លាស់។

លោក វង្ស វណ្ណៈ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដែលបានសម្របសម្រួលបញ្ជូនសិល្បករខ្មែរទៅចូលរួមការសម្ដែង ដើម្បីបង្ហាញពីទម្រង់សិល្បៈកម្ពុជា ក្នុងការអភិរក្ស និងអភិវឌ្ឍមូលដ្ឋានរបាំសហសម័យ លើឆាកអន្តរជាតិ។ លោកសូមផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយ សូមស្រឡាញ់ ចូលរួមថែរក្សាព្រលឹងអត្តសញ្ញាណជាតិ ទាំងទំនៀមទម្លាប់ ប្រពៃណី សិល្បៈគ្រប់ទម្រង់ឱ្យបានល្អ និងសូមចូលរួមថែរក្សាបរិស្ថានធម្មជាតិទាំងអស់គ្នា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម