Connect with us

វប្បធម៌ ជំនឿ

ពេលគ្រងឈុតមេទ័ពស្រី អ្នកនាង ស្រួង ភាវី ស្រាប់តែបាម្ភខ្លាចបាត់បង់កេរដំណែលខ្មែរមួយនេះ

បានផុស

នៅ

អ្នកស្រី ស្រួង ភាវី ដែលគេស្គាល់ថាជាកីឡាការិនីកីឡាប៊ីយ៉ាការ៉ុម បានបង្ហាញអារម្មណ៍ក្រៀមក្រំ និងក្តីបារម្ភ នៅពេលបានស្លៀកពាក់ឈុតមេទ័ពស្រីក្នុងសម័យអង្គរ ថាខ្លាចបាត់បង់កេរដំណែលដែលដូនតាបន្សល់ទុកមក។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់អ្នកស្រី កាលពីថ្ងៃទី០១ ខែមិថុនា នេះ។

អ្នកស្រី ស្រួង ភាវី (រូបភាពពី Facebook Sruong Pheavy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូនតាបុព្វបុរសខ្មែរ បានបន្សល់ទុកកេរដំណែលដ៏អាស្ចារ្យជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា មិនថាប្រាសាទបុរាណ វប្បធម៌ប្រពៃណី សិល្បៈ របាំ ជាច្រើនទៀត។ ក្នុងនាមជាកូនខ្មែរ មានតួនាទីចាំបាច់ណាស់ក្នុងការការពារ លើកស្ទួយ ថែរក្សាឱ្យបានគង់វង្សចំពោះមរតករបស់ខ្មែរសល់ពីបុរាណកាលមក។

ជាមួយគ្នានេះ អ្នកស្រី ស្រួង ភាវី បានបង្ហាញអារម្មណ៍ដែលខ្លួនបានស្លៀកពាក់ឈុតមេទ័ពស្រីក្នុងសម័យអង្គរថា អ្នកស្រីមិនមានអារម្មណ៍ថាសប្បាយរីករាយនោះទេ បែរជាមានអារម្មណ៍ក្រៀមក្រំខ្លាំងបំផុត ខ្លាចបាត់បង់ទៅវិញ ព្រោះមរតកដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនខ្មែររៀនយក និងថែរក្សានេះ គឺមានតម្លៃ និងអាស្ចារ្យខ្លាំងណាស់ គ្មានអ្វីប្រៀបបានឡើយ។ អ្នកស្រីមើលឃើញថា អ្នកដែលថែរក្សាមរតក វប្បធម៌ខ្មែរ គឺមានតិចតួចណាស់។

អ្នកស្រី ស្រួង ភាវី នៅខាងស្តាំដៃ (រូបភាពពី Facebook Sruong Pheavy)

កីឡាការិនី ស្រួង ភាវី បានលើកឡើងថា៖  “​សព្វថ្ងៃ​ អ្វីៗ​ដែល​បុព្វបុរសយើង​បន្សល់​ទុក​ គឺ​តិច​តួច​ណាស់​អ្នក​ដែល​ខ្វល់ខ្វាយ​គិតគូរ​ថែរក្សា​ការពារ​អ្វី​ៗ​ដែល​ជា​របស់​ខ្លួន​ បែរ​ខ្វល់ខ្វាយ​គិតគូរ​ណាស់​អ្វី​ដែល​ជា​របស់​គេ​ទៅ​វិញ​”។

ជាមួយនឹងក្តីបារម្ភ និងទឹកចិត្តស្រឡាញ់វប្បធម៌ខ្មែរ អ្នកស្រី ស្រួង ភាវី ក៏បានរំលឹកដល់កូនខ្មែរ គួរតែមានមោទនភាពដែលបានកើតមកជាកូនខ្មែរ នៅលើទឹកដីដ៏អាស្ចារ្យ និងសម្បូរដោយសម្បត្តិវប្បធម៌ឥតគណនារបស់ខ្មែរ។ ដូចនេះ អ្នកស្រី ក៏បានសំណូមពរដល់កូនខ្មែរគ្រប់រូប គួរគិតគូរស្រឡាញ់ និងថែរក្សាវប្បធម៌ឡើងវិញ កុំឱ្យបាត់បង់ ចៀសវាងហួសពេល មិនអាចស្រោចស្រង់បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម