វប្បធម៌ ជំនឿ
អ្នកណាថាឆ្នាំមមែនឹងស៊យធំក្នុងឆ្នាំ២០២១? អានសិន!
ជោគជតារាសីមនុស្សឆ្នាំមមែ(ពពែ)នា ឆ្នាំ ២០២១ ឮតែគេព្យាករណ៍ថា នឹងមានពេលវេលាដ៏លំបាកមួយ តែកុំជឿ។ ចូរសប្បាយចិត្ត ហើយពិចារណាសិន!
តាមពិត ផ្កាយគូរបស់មមែឆ្នាំនេះរឹងមាំ អ្នកអាចមានគូ ដល់គូ និងអាចទិញបានផ្ទះធំថ្មី ក្ដីសុបិននានា អាចសម្រេចក្នុងឆ្នាំនេះបាន!
អ្នកទាយហុងស៊ុយភាគច្រើន និយាយរឿង មមែឆុង ព្រោះគេយល់ថា ពពែនិងគោ គឺស្ទើរតែមានចរិតផ្ទុយគ្នាទាំងស្រុង នៅក្នុងធម្មជាតិ ដែលអាចបណ្ដាលឲ្យមានការប៉ះទង្គិចគ្នា រវាងសញ្ញាណចក្រា។ ប៉ុន្តែ ជាមួយនឹងធាតុមាស ដ៏ល្អបណ្ដាច់របស់ខ្លួន មមែអាចគ្រប់គ្រងការប៉ះពន្លឺគ្នានេះបាន ទោះបីជាអាចពិបាកនៅពេលខ្លះក៏ដោយ តែតិចតួចប៉ុណ្ណោះ។

ឆ្នាំ ២០២១ ការព្យាករណ៍សម្រាប់ស្នេហាត្បិតតែមិនអាចរៀបការ ល្អឥតខ្ចោះ ទោះយ៉ាងណាមិនមានន័យថា អ្នកមិនបានជួបនរណាម្នាក់នឹងក្លាយជាស្នេហារ៉ូមែនទិកនោះទេ។ ប្រសិនគេនោះមាន ឆ្នាំម្សាញ់ ជ្រូក អាចរៀបការបាន បើថោះឬខាល គួរចាំឆ្នាំក្រោយ។
ហោរាសាស្ដ្រលើផ្នែកអាជីពរបស់ចក្ររាសីមនុស្ស ឆ្នាំពពែ នាឆ្នាំ២០២១ពេញ គឺទំនងជាហត់រវល់ជាងធម្មតានៅកន្លែងធ្វើការ រឿងគ្មានការងារធ្វើ ឬលក់ដូរមិនដាច់គឺគ្មានទេ គ្រាន់តែហត់ខ្លាំង ហត់ទ្រោមព្រោះម៉ូយច្រើន ឬមេដឹកនាំពេញចិត្តពេក ។ នេះបញ្ជាក់ថា យើង ឆ្នាំនេះមានបញ្ហាខ្លះដែលត្រូវហែលឆ្លងកាត់ ហើយហុចផលពេលក្រោយ។ ប្រសិន ចេះសូុំជំនួយពីមនុស្ស ឆ្នាំសេះ ពួកគេអាចនឹងមានសំណាងខ្លាំងរួមគ្នា នៅឆ្នាំនេះផ្នែកអាជីព។

មនុស្សឆ្នាំមមែនាឆ្នាំឆ្លូវ២០២១នឹងមានបញ្ហាហិរញ្ញវត្ថុ សូមប្រយ័ត្នជាមួយប្រាក់ យកល្អគួរតែចៀសវាងចំណាយលុយលើរបស់ដែលមិនចាំបាច់។ ល្អបំផុតនៅឆ្នាំ ២០២១ ចៀសវាងការឱ្យគេខ្ចីប្រាក់ ឬលេងល្បែង។ សន្សំប្រាក់បានច្រើនតាមតែអាចធ្វើទៅបាន!
ទោះបីមានការរំខានក្នុងអាជីពក្តី តែមនុស្សដែលកើតក្នុងឆ្នាំមមែនឹងដោះស្រាយបានជាវិជ្ជមាននិងទទួលបានលទ្ធផលល្អ។
សុខភាពមនុស្ស ឆ្នាំមមែល្អមធ្យម តែការធ្វើដំណើរ ជិតឆ្ងាយ គួរមាន មនុស្ស ឆ្នាំជូតឬ ម្សាញ់ កុរទៅជាមួយ នឹង មានសុវត្ថិភាពទាំងទៅទាំងមក។
កែខៃ៖ ចូរប្រើសម្លៀកបំពាក់ក្រហម និង ខៀវ ខ្មៅ ដែលជាពណ៌ដំឡើងរាសីយ៉ាងប្រសើរសម្រាប់មនុស្ស ឆ្នាំមមែ។ មមែប្រុសតមគ្រឿងស្រវឹងឱ្យបានល្អ ហើយនឹងការនិយាយប្រមាថនានា នឹងទទួលបានលាភខាងមេដឹកនាំផ្តល់មកឱ្យ។ នៅថ្ងៃបុណ្យឆ្លងឆ្នាំចិនទី១១ខែកុម្ភៈ រកទឹកមួយផ្តិល លាយអំបិល បន្តិចស្រោចលាងជំរៈខ្លួនឯងមុនចូលឆ្នាំថ្មីមកដល់ ហើយស្លៀកពាក់ស្អាតបាត ញញឹមប្រឹមប្រិយ។ ដោយសារ ឆ្នាំនេះផ្កាយការពារត្រូវបិទបាំង ការធ្វើដំណើរទៅកាន់ទីប្រឈម និង បុណ្យសព នានា ទៅសួរសុខទុក្ខស្ត្រីទើបឆ្លងទន្លេរួច អ្នកជម្ងឺ តោងជៀសវាង ឬមានវិធីការពារខ្ជាប់ខ្ជួន តាមជំនឿប្រពៃណីនៅទីកន្លែងនិមួយៗ។
អាចរកកណ្តុរឆ្លាក់ពីឈើមួយ មកទុកក្បែរខ្លួន ទីដំណេក ជាតំណាង។ ប្រសិនអ្នកមានបំណុលជាប់ខ្លួន ចូរស្អែកឡើង១៥កើត ចែកអាំងប៉ាវបីដល់មនុស្សក្បែរដៃ ដើម្បីទទួលអំណរមកវិញសម្រាប់ខ្លួនឯង ជាសញ្ញាណថា ពេញមួយឆ្នាំនេះអ្នកនឹងមានលុយបរិបូរណ៍ ដល់ថ្នាក់ចែកចាយ ហូរហៀរ។
គ្រូ ឯម
ចុចអាន៖យោងធាតុទាំងប្រាំក្នុងក្បួនចិន «ច» មានទាំងដំណឹងល្អ និងមិនល្អព្រមគ្នានាដើមឆ្នាំ ២០២១
ចុចអាន៖អ្នកកើតឆ្នាំជូត មានសំណាងល្អសឹងគ្រប់វិស័យចាប់ពីដើមឆ្នាំ ២០២១

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម