Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌ ផ្សព្វផ្សាយអំពីគោលការណ៍ថ្មី នៃការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង”។​ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីគោលការណ៍ថ្មី នៃការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង ដោយក្រសួងវប្បធម៌បានដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗកន្លងទៅ និងអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ផ្ទុក និងចែករំលែកទិន្នន័យបញ្ជីសារពើភណ្ឌបុរាណវត្ថុលើបណ្ដាញ​អ៊ិនធឺណែត​អនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានបុរាណវត្ថុ អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង” ក្រោមអធិបតីភាព លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។​​

កម្មវិធីនេះមានសមាសភាពការចូលរួមពីមន្ត្រីជំនាញ នៃមន្ទីរវប្បធម៌រាជធានី/ខេត្តទាំង២៥ មន្ត្រីសង្ឃនៃគណៈសង្ឃនាយក មន្ត្រីនគរបាលការពារបេតិកភណ្ឌ មន្ត្រីគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្ត្រីនៃអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានបេតិកភណ្ឌ និងអាជ្ញាធរពាក់ព័ន្ធសរុបចំនួន ១០០នាក់ ព្រមទាំងការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជំនាញៗជាច្រើនរូប។

ជាលទ្ធផល សិក្ខាកាមទទួលបាននូវចំណេះដឹងគួរជាទីមោទនៈ តាមរយៈចូលរួមពិគ្រោះពិភាក្សាយ៉ាងផុសផុល និងការសាកល្បងអនុវត្តការចុះបញ្ជីជាក់ស្ដែង និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនេះ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល លោក ប្រាក់ សុណ្ណារ៉ា បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅបម្រើអង្គភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងបានផ្តល់ជូនវិញ្ញាបនបត្រដល់សិក្ខាកាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម