វប្បធម៌ ជំនឿ
សិក្ខាសាលា បង្កើតទម្រង់ពាក្យស្នើសុំចុះ បេតិកភណ្ឌក្នុងបញ្ជីស្មារតីចងចាំពិភពលោកថ្នាក់ជាតិ
ថ្មីៗនេះ គណៈកម្មការជាតិ យូណេស្កូកម្ពុជា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុមការងារ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិស្មារតីចងចាំ ពិភពលោក រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពី “ការបង្កើត ទម្រង់ ពាក្យស្នើសុំ និងបែបបទណែនាំដើម្បីសុំចុះ បេតិកភណ្ឌ ឯកសារក្នុងបញ្ជី ស្មារតីចងចាំពិភពលោកថ្នាក់ជាតិ”។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងបន្ថែមថា សិក្ខាសាលានេះរៀបចំនៅសាល អង្គរវត្ត នៃក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក្រោមអធិបតីភាព លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ បញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺពិគ្រោះយោបល់អំពីខ្លឹមសារ នៃទម្រង់ពាក្យស្នើសុំ បែបបទណែនាំ និងលក្ខខណ្ឌផ្សេងៗ គឺធ្វើយ៉ាងណាប្រមូលព័ត៌មាន និងធាតុចូលពីសិក្ខាកាមទាំងអស់ ដើម្បីមានការឯកភាពគ្នាមុននឹងយកទៅប្រើប្រាស់សម្រាប់ការចុះបញ្ជីស្មារតីចងចាំពិភពលោកថ្នាក់ជាតិ។

ការបង្កើតទម្រង់ពាក្យស្នើ សុំបញ្ចូលបេតិកភណ្ឌឯកសារក្នុងបញ្ជីស្មារតីចងចាំពិភពលោកថ្នាក់ជាតិនឹងផ្តល់ជាអត្ថប្រយោជន៍ ផ្ដល់ភាពងាយស្រួលដល់ស្ថាប័នរដ្ឋ ឬឯកជនក្នុងការស្នើសុំ បញ្ចូលបេតិកភណ្ឌឯកសារ ដែលស្ថាប័នទាំងនោះ យល់ថាមានសារៈសំខាន់ និង ជាយន្តការប្រើប្រាស់ក្នុងការស្រង់ព័ត៌មានបឋមទាក់ទង បេតិកភណ្ឌឯកសារថ្នាក់ខេត្ត ស្ថាប័នរដ្ឋ ឬឯកជន ដើម្បីពិចារណាក្នុងការចុះបញ្ជីស្មារតីចងចាំពិភពលោកថ្នាក់ជាតិ។

គួរបញ្ជាក់ថា សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ប្រធាន និងអគ្គលេខាធិការ នៃគណៈកម្មាធិការស្មារតី ចងចាំពិភពលោក ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក, ប្រធានអនុគណៈកម្មាធិការចុះបញ្ជី ស្មារតីចងចាំពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វិក, អ្នកជំនាញដែលធ្លាប់អនុវត្តកិច្ចការបង្កើតទម្រង់ពាក្យស្នើសុំថ្នាក់ជាតិនេះ ឬមានចំណេះដឹងលើដំណើរការ នៃការចុះបញ្ជីថ្នាក់តំបន់ ឬអន្តរជាតិ ដូចជា សារមន្ទីរទួលស្លែង បណ្ណាល័យជាតិ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងស្ថាប័នពាក់ព័ន្ធនានា ដែលត្រូវយកទៅអនុវត្ត និងផ្សព្វផ្សាយ៕


-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?