Connect with us

វប្បធម៌ ជំនឿ

មុនតម្កល់ព្រះពុទ្ធរូប ត្រូវដឹងក្បួន ៣យ៉ាង ទើបអាចនាំសុភមង្គលចូលផ្ទះ

បានផុស

នៅ

ក្នុងផ្ទះរបស់ពុទ្ធសាសនិក មិនគួរអត់រូបសំណាកព្រះពុទ្ធអង្គឡើយ។ ព្រះពុទ្ធរូប ​ជាវត្ថុ​ស័ក្ដិសិទ្ធិ ដែលអាចនាំ​សំណាង​គ្រប់ពេល ជាពិសេសគេជឿថា អាចការពារវិញ្ញាណអាក្រក់ទាំងឡាយមិនឱ្យចូលមកក្បែរខ្លួន។

ជាមួយគ្នានោះ មុនតម្កល់ព្រះពុទ្ធរូបក្នុងគេហដ្ឋាន អ្នកគួរស្វែងយល់ក្បួនតម្រាមួយចំនួន ដើម្បីនាំភាពសុខសប្បាយដល់គ្រួសារទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំអាសនៈ

អាសនៈតម្កល់ព្រះពុទ្ធរូប គួរជាទីខ្ពស់ផុតពីដី ​ឬឥដ្ឋ ត្បិតការតម្កល់វត្ថុស័ក្តិសិទ្ធិនៅទីទាប ពុំនាំសិរីសួស្ដីឡើយ។ គេជឿថា ការតម្កល់​វត្ថុ​ស័ក្តិសិទ្ធិ​នៅទីខ្ពស់ ប្រៀបដូចជាការហៅ​លុយ​ចូល​ផ្ទះ​មិន​ដាច់​ ហើយជោគជ័យនឹងមិនរត់ទៅណាពីម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀត អាសនៈត្រូវតែស្អាតជានិច្ច ​ទើបនាំសិរីសួស្ដីដល់គេហដ្ឋាន។

ទិសដៅតម្កល់ព្រះពុទ្ធរូប

ទិស​ខាងជើង​នាំ​ឱ្យ​ជោគជ័យ​ក្នុង​ការងារ​រកស៊ី​។ ទិស​ខាង​កើត​ធ្វើ​ឲ្យ​ជីវិត​រីក​ចម្រើន​គ្រប់​ផ្នែក។ ​​ទិស​ខាង​ត្បូង ជីវិតនឹងមានស្ថេរភាព។ ទិសខាងលិចនាំឱ្យជួបប្រទះឧបសគ្គច្រើន។ ភាគឦសាន ជាទិសដៅនៃវឌ្ឍនភាព នឹងមានសំណាងផ្នែកទ្រព្យសម្បត្តិ។ ភាគអាគ្នេយ៍ ជាទិសដៅនាំសុភមង្គល។ ភាគនិរតី ជាទិសដៅដែលមិនគួរតម្កល់ព្រះពុទ្ធរូប ព្រោះអាចនាំ​ភាព​នឿយហត់ ​មាន​តែ​ឧបសគ្គមិនឈប់។ ភាគពាយ័ព្យ នាំសុខុមាលភាពដល់គ្រួសារ។

ត្រណម

ហាមដាច់ខាតដាក់តម្កល់ព្រះពុទ្ធរូបនៅជ្រុងផ្ទះ ទល់មុខទ្វារចូល ជាប់នឹងជញ្ជាំងបន្ទប់ទឹក នៅក្រោមជណ្តើរ និងនៅក្នុងបន្ទប់ដាក់អីវ៉ាន់។ កាលណាតម្កល់ព្រះពុទ្ធរូបនៅទីតាំងទាំងនេះ មិនខុសអីពីការប្រមាថដល់វត្ថុស័ក្តិសិទ្ធិឡើយ ហើយវាអាចនាំអពមង្គលដល់គេហដ្ឋាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ ​ក្បួនតម្កល់វត្ថុស័ក្តិសិទ្ធិក្នុងគេហដ្ឋាន ពោរពេញដោយសិរីសួស្ដី

ចុចអាន៖ វត្ថុស័ក្ដិសិទ្ធិ ៣ យ៉ាង ជួយបញ្ចៀសអំពើអាក្រក់គ្រប់ច្រកល្ហក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម