Connect with us

វប្បធម៌ ជំនឿ

ការស្ទង់ (ស្កេន) រក​សញ្ញាណឡស្លដែកបុរាណនៅរមណីយដ្ឋានអង្គរ

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ​ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន) រក​សញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោកអាចម៍ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី ធ្វើការស្ទង់មេីល​ទីតាំង​ឡ​ មុននឹងធ្វើការកំណាយសិក្សាស្រាវជ្រាវ។

លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា គោកអាចម៍ដែកនេះ ជាទីតាំងជើងក្រានស្លដែកបុរាណមួយ ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ជាស្ថានីយថ្មីមួយទើបរកឃើញ។ មានភស្តុតាងមួយចំនួនដូចជា សំណល់អាចម៍ដែក បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមអ្នកស្រុកស្រែចង្ហូតយកអាចម៍ដែកទៀកិនធ្វើជាថ្នាំព្យាបាលជំងឺអកលឿង នោះនាំឱ្យអាចសន្និដ្ឋានថា ទីតាំងនេះជាកន្លែងស្លដែកបុរាណមួយដែលមានយ៉ាងសំខាន់ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។

លោក អុឹម សុខរិទ្ធី មានប្រសាសន៍បន្តថា កន្លងមកអ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើងក្រានស្លដែកបុរាណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើតដូចជា ស្ថានីយស្លដែកនៅភ្នំដែក (ខេត្តព្រះវិហារ) ស្ថានីយស្លដែកនៅតំបន់ខ្វាវ ក្នុងស្រុកជីក្រែង ភូមិគោលនៅស្រុកអង្គរជុំ។ ប៉ុន្តែពេលនេះ ក្រុមស្រាវជ្រាវបានសិក្សាស្រាវជ្រាវរកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។

លោក អុឹម សុខរិទ្ធី មានប្រសាសន៍បន្តថា ឧស្សាហកម្មស្លដែកពីសម័យបុរាណមានសារៈសំខាន់ណាស់ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារកសិកម្ម អាវុធយុទ្ធភណ្ឌ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតសម្រាប់ប្រជាជនប្រហែល ៨០ ម៉ឺននាក់ក្នុងរាជធានីអង្គរពីសម័យបុរាណ។

គួរបញ្ជាក់ថា នៅក្នុងឧទ្យានអង្គរគេបានរកឃើញស្ថានីយឡស្លដែកចំនួនបីកន្លែង៖ ស្ថានីយទី១ នៅក្បែរសាលាក្រវ៉ាន់ខាងជើងភ្នំបូក ក្នុងភូមិរំចេក, ស្ថានីយទី២ នៅគោកអាចម៍ដែកក្បែរភ្នំបូកក្នុងភូមិស្រែចង្ហូត និងទី៣ នៅស្ថានីយត្រពាំងឫស្សីខាងត្បូងភ្នំបូក តាមបណ្តោយផ្លូវជាតិលេខ៦៧៕

អត្ថបទ៖ អាជ្ញាធរជាតិអប្សរា, រូបភាព៖ យី សុថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម