វប្បធម៌ ជំនឿ
សុបិនអំពីសែក តំណាងឲ្យការរីកចម្រើនជឿនលឿននៃជីវិត
មូលប្បទានប័ត្រក្នុងក្តីសុបិន បង្ហាញពីអារម្មណ៍ជោគជ័យ ទុកជាមុន ដែលសាមីខ្លួននឹងមានឱកាសទទួលបានការរីកចម្រើន ឬការទទួលបានលទ្ធផលថ្មីពិតៗស្តែងៗនិងឆាប់ៗនេះ។ នៅពេលយើង ឈានដល់ស្ថានភាពជីវិតមួយ ដែលមានការដាក់កញ្ចក់ប្រាក់នៅមាត់ទ្វារ (រកលុយបានយ៉ាងស្រួល) គឺសាមីខ្លួនច្រើនសុបិនឃើញ គេឲ្យសែក ទទួលសែក ឬលក់របស់របរទទួលបានលុយជាសែក (មូលប្បទានប័ត្រ)។

លើផ្នែកអវិជ្ជមានវិញ ប្រសិនបើមូលប្បទានប័ត្រនោះក្លែងក្លាយ យកទៅបើកមិនបានក្នងសុបិន ជាការឆ្លុះបញ្ចាំងពីអំពើភូតកុហក កេងបន្លំក្នុងមុខរបរ ការងារ កិច្ចព្រមព្រៀងមិនស្មោះត្រង់ ឬវោហាសាស្ត្របោកបញ្ឆោត បញ្ចុះបញ្ចូលដូចអស្ចារ្ស តាមពិតទទេស្អាត។ មូលប្បទានប័ត្រមិនពិតក្នុងសុបិន នឹងអាចឆ្លុះបញ្ចាំងពីការរំពឹងទុកខ្ពស់ ដែលមិនក្លាយជាពិត សម្រាប់អនាគតជាមួយការសន្យាម៉ឺងម៉ាត់ដែលយើងខំតែដាក់ចិត្តជឿ ជាការកុហកដែលបោកទំនុកចិត្តយើង ហើយ អាចត្រូវបានលាតត្រដាងឆាប់ៗ។

បើមូលប្បទានប័ត្រនោះមានតម្លៃលុយខ្ពស់ មានលេខប្រាកដប្រជា ហើយអារម្មណ៍យើងក្នុងសុបិននោះភ្ញាក់ផ្អើលរីករាយ ក៏នឹងឆ្លុះបញ្ចាំងពីអ្វីជាលាភ លុយកាក់ មាស់ប្រាក់ កបចំណេញ ដែលនឹងកើតឡើងឆាប់ៗក្នុងជីវិត ពិតវិញដែរ។
សុបិន ទទួលបានសំណុំមូលប្បទានប័ត្រ តែគ្មានលេខចំនួន ឬមើលមិនឃើញ មិនចាំច្បាស់ តំណាងឲ្យការសន្យាធំ ៗ ដែលក្លាយជាការពិត និង កម្លាំងគាំទ្រខាងតេជះ ជោគជតារាសី គ្មានដែនកំណត់ បែបនេះបង្ហាញផងដែរថា ដៃគូរកស៊ី មេដឹកនាំនឹងបញ្ចេញការគាំទ្រអ្នកយ៉ាងម៉ឺងម៉ាត់ ហើយអ្នកកំពុងត្រូវបានគេគិតថា ធ្វើអ្វីៗដែលពួកគេចង់បានបាននិងត្រូវការបំផុត។ វាក៏អាចឆ្លុះបញ្ចាំងពីសកម្មភាពដ៏គួរឲ្យទុកចិត្ត នៃជំនឿទុកចិត្តដែលត្រូវបានដាក់មកឲ្យយើង មានន័យថា មូលប្បទានប័ត្រគ្មានលេខ យើងចង់បានប៉ុន្មាន សរសេរប៉ុណ្ណឹងទៅហើយ អាចធ្វើសកម្មភាពឯករាជ្យ។ ពេលនេះ ម្ចាស់សុបិន មិនបាច់ព្រួយបារម្ភចំពោះអ្វីទាំងអស់ចំពោះរឿងលុយ លើកលែងតែការធ្វើអ្វីមួយនោះឲ្យបានសម្រេច។

បើសុបិនថាមូលប្បទានប័ត្រត្រូវបាត់បង់ អាចឆ្លុះបញ្ចាំងអំពីសកម្មភាពដែលមិនប្រុងប្រយ័ត្ន ឬកំហុសធ្វើឲ្យនរណាម្នាក់ផ្សេងទៀតរារែក មិនចង់បំពេញការសន្យាដែលពួកគេបានធ្វើកន្លងមកជាមួយយើង៕
គ្រូ ឯម
ចុចអាន៖សុបិនឃើញហូបស្ករគ្រាប់ នំ ដំណាប់និងរបស់ផ្អែមនានា មានប្រផ្នូលយ៉ាងណា?

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?