Connect with us

វប្បធម៌ ជំនឿ

គេថា សុបិនឃើញសក់ស្កូវ ជាប្រផ្នូលនៃការស្លាប់?

បានផុស

នៅ

សុបិន​ឃើញ​សក់​ស្កូវ​ ជា​សុបិនមួយដែលមានន័យ​អាក្រក់​នៅ​ក្នុង​ជីវិត​ពិត ដោយសារតែសក់ស្កូវ តំណាងឱ្យភាពចាស់ជរា បញ្ហាសុខភាពជាបន្តបន្ទាប់ និងក្ដីស្លាប់។ ដូច្នេះហើយទើបបានជាមនុស្សជាច្រើនមានការព្រួយបារម្ភ ក្រោយឃើញសក់ខ្លួនឯងប្រែជាស្កូវនៅក្នុងសុបិន។ ទោះយ៉ាងណា សុបិននេះមិនអាក្រក់ដល់ថ្នាក់ស្លាប់នោះទេ ហើយខាងក្រោមជាអត្ថន័យ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃើញសក់ស្កូវមួយៗ មានន័យថា អ្នកកំពុងប្រឈមហានិភ័យខាតទ្រព្យ ជាពិសេសពាក់ព័ន្ធនឹងវិស័យ​វិនិយោគ ឬអចលនទ្រព្យ​។

ឃើញសក់ស្កូវពេញក្បាល មានន័យថា អ្នកអាចនឹងត្រូវផ្លាស់ប្តូរទាំងការងារ និងទីក​ន្លែងរស់នៅ។

ឃើញសក់ស្កូវដុំៗ មានន័យថា អ្នកនឹងបរាជ័យក្នុងការល្បែងស៊ីសង។ ជាមួយគ្នានោះត្រូវប្រយ័ត្នចំពោះការវិនិយោគលុយ ឬពង្រីកអាជីវកម្ម។

ឃើញសក់ស្កូវពាក់កណ្ដាលក្បាល មានន័យថា ​បើ​ធ្វើ​អ្វី​មួយ​នឹង​មិនបាន​សម្រេច​ក្នុង​ពេល​នេះទេ។ លុះណាតែ​ចេះ​អត់ធ្មត់ខ្ពស់ ចេះបន្ទាប​ខ្លួន និង​កុំលោភហួសមាឌ។

យ៉ាងណាមិញ ផ្ទុយពីជំនឿនៅអាស៊ី នៅលោកខាងលិច គេជឿថា សុបិនឃើញសក់ស្កូវជាប្រផ្នូលល្អ ដែលចង់បង្ហាញពីការផ្លាស់ប្តូរជីវិតទៅរកការរីកចម្រើន ឬបើស្ត្រីកំពុងមានផ្ទៃពោះ វាជាសញ្ញានៃការផ្ដល់កំណើតកូនប្រុស៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិន ៤ប្រភេទ ចាស់ៗផ្ដាំថា ជាប្រផ្នូលសំណាងល្អ កម្របានជួប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម