វប្បធម៌ ជំនឿ
ពលរដ្ឋគំរូ ប្រគល់វត្ថុបុរាណ ៧ប្រភេទ ជូនសារមន្ទីរព្រះនរោត្តមសីហនុអង្គរ
ថ្មីៗនេះ លោក អេង ណាំ រស់នៅក្នុងក្រុងសៀមរាប ជាពលរដ្ឋគំរូ បានស្ម័គ្រចិត្តប្រគល់ វត្ថុបុរាណចំនួន ៧ប្រភេទ ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យកមកថែរក្សា និងអភិរក្សបន្ត។ នេះតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិអប្សរា។
លោក ភួយ សាវឿត នាយកស្តីទី នៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុបុរាណទាំងនោះមានចំនួន ១២ ដូចជា៖ កងដៃតូចធំចំនួន៦ កញ្ចក់សំរិទ្ធចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំនួនមួយ។ ដោយភាគច្រើននៃវត្ថុបុរាណទាំងនោះ អាចសនិ្នដ្ឋានបានថា ផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមានផ្លែដែក។
លោក ភួយ សាវឿត បានបន្តទៀតថា ជារួមនៅពេលទទួលបានវត្ថុទាំងអស់នេះ ក្រុមការងារមិនទាន់អាចកំណត់អត្តសញ្ញាណថា វត្ថុទាំងអស់នេះស្ថិតក្នុងសម័យកាលណាមួយបានឡើយ។ គ្រាន់តែប្រជាពលរដ្ឋ ប្រគល់ជូន បានបញ្ជាក់ថា កងដៃធំចំនួនពីរ មានប្រភពមកពីខេត្តបាត់ដំបង និងវត្ថុក្រៅពីនោះ មានប្រភពមកពីខេត្តឧត្តរមានជ័យ។
សារមន្ទីរកំពុងស្នើសុំអ្នកជំនាញមកវិភាគ និងកំណត់អាយុកាលនៃវត្ថុទាំងនោះ ដើម្បីធ្វើការថែទាំ និងសម្អាត។ បើសិនជាមានលទ្ធភាពសារមន្ទីរ នឹងត្រៀមបង្ហាញជូនសាធារណជន អ្នកស្រាវជ្រាវបានចូលទស្សនាផងដែរ។
សារមន្ទីរព្រះនរោត្តមសីហនុអង្គរ រីករាយស្វាគមន៍ ការប្រគល់ជូនវត្ថុបុរាណផ្សេងៗ ដែលប្រជាពលរដ្ឋបានរកឃើញ ឬរក្សាទុកនៅផ្ទះបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែទាំ និងអភិរក្សបន្តដើម្បីកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕
រូបភាព៖ សារមន្ទីរព្រះនរោត្តមសីហនុអង្គរ និង លោក យី សុថា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ